ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា តារាស្រីដ៏មានប្រជាប្រិយភាពសន្ទុះឡើងកាន់តែខ្លាំង កញ្ញាសុខ ពិសី បានបាត់បង់អ្នកម្តាយជាទីស្រលាញ់អស់ពេលជាច្រើនឆ្នាំមកហើយ ដោយសារតែហេតុការណ៍អាក្រក់នឹកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាបាត់បង់ម្តាយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះក៏នៅមានអ្នកម្តាយមីងជាទីស្រលាញ់របស់ខ្លួន នៅមើលថែរក្សា ផ្តល់ភាពកក់ក្តៅឲ្យនាងគ្រប់ពេល ខណៈពេលដែលនាងបានហៅថាម្តាយទី២ផងដែរ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះបានធ្វើការបង្ហោះវីដេអូមួយ ដែលបានធ្វើការ Surprise ម្តាយមីងយ៉ាងរំភើបខ្លាំង។
ដោយក្នុងនោះនាងក៏បានធ្វើការរៀបរាប់តាមរយៈវីដេអូ ជាមួយនឹងពាក្យពេចន៍មួយចំនួនយ៉ាងដូច្នោះថា៖
ជាមួយនឹងពាក្យទាំងនេះ ពិតជាធ្វើឲ្យអ្នកមីងរបស់នាងរំភើបខ្លាំង ថែមទាំងបើកមកជាមួយនឹងក្រវិលពេជ្រ មួយគូ ដ៏មានតម្លៃជូនដល់គាត់ធ្វើឲ្យម្តាយមីងរបស់នាង ពិតជារំភើបខ្លាំងចង់ហោះទៅហើយ។ ក្រោយពីបានឃើញបែបនេះ អុ្នកគាំទ្រមួយចំនួនក៏បានធ្វើការសរសើរដល់នាង ដែលមានទឹកចិត្តល្អ ដឹងគុណម្តាយមីងខ្លាំងបែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖