អត់ពីម្តាយច្រើនឆ្នាំ! សុខ ពិសី Surprise កាដូម្តាយមីង ដែលមើលថែខ្លួនច្រើនឆ្នាំមកនេះ យ៉ាងរំភើប(មានវីដេអូ)

//s5.kh1.co/32/3239dd14a64e32bfc1c72dd6458e0db75e9661da.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ដូចប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា តារាស្រីដ៏មានប្រជាប្រិយភាពសន្ទុះឡើងកាន់តែខ្លាំង កញ្ញាសុខ ពិសី បានបាត់បង់អ្នកម្តាយជាទីស្រលាញ់អស់ពេលជាច្រើនឆ្នាំមកហើយ ដោយសារតែហេតុការណ៍អាក្រក់នឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាបាត់បង់ម្តាយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះក៏នៅមានអ្នកម្តាយមីងជាទីស្រលាញ់របស់ខ្លួន នៅមើលថែរក្សា ផ្តល់ភាពកក់ក្តៅឲ្យនាងគ្រប់ពេល ខណៈពេលដែលនាងបានហៅថា​ម្តាយទី២ផងដែរ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះបានធ្វើការបង្ហោះវីដេអូមួយ ដែលបានធ្វើការ Surprise ម្តាយមីងយ៉ាងរំភើបខ្លាំង។

ដោយក្នុងនោះនាងក៏បានធ្វើការរៀបរាប់តាមរយៈវីដេអូ ជាមួយនឹងពាក្យពេចន៍មួយចំនួនយ៉ាងដូច្នោះថា៖

«បន្ទាប់ពីម្តាយខ្ញុំគាត់គឺជាម្តាយទីពីរដែលតែងតែផ្តល់ក្តីស្រលាញ់ការយកចិត្តទុកដាក់ និងបារម្ភពីខ្ញុំ មួយរយះនេះខ្ញុំរវល់ខ្លាំងពេកទើបជូនកាដូខួបកំណើតគាត់មុនកំណត់ ស្រលាញ់ម្តាយមីងខ្ញុំខ្លាំងជាងអ្វីដែលខ្ញុំអាចនិយាយ»។

ជាមួយនឹងពាក្យទាំងនេះ ពិតជាធ្វើឲ្យអ្នកមីងរបស់នាងរំភើបខ្លាំង ថែមទាំងបើកមកជាមួយនឹងក្រវិលពេជ្រ មួយគូ ដ៏មានតម្លៃជូនដល់គាត់​ធ្វើឲ្យម្តាយមីងរបស់នាង ពិតជារំភើបខ្លាំងចង់ហោះទៅហើយ។ ក្រោយពីបានឃើញបែបនេះ អុ្នកគាំទ្រមួយចំនួនក៏បានធ្វើការសរសើរដល់នាង ដែលមានទឹកចិត្តល្អ ដឹងគុណម្តាយមីងខ្លាំងបែបនេះ​៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី Surprise ម្តាយមីង
សុខ ពិសី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T