ចូលរួមត្រេកអរជើងខ្លាំងទាំងពីរ! កីឡាការិនីឈឿង អាលីហ្សា និង កីឡាការិនី Cassandre Tubs ឈ្នះមេដាយប្រាក់ជូនកម្ពុជា ក្នុងប្រភេទកីឡាតេក្វាន់ដូ កាលពីម្សិលមិញនេះ

//s5.kh1.co/85/85baef836d3c22fdb12cff2f3889c7e5ab284171.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ជម្រើសជាតិកម្ពុជាកីឡាការិនីឈឿង អាលីហ្សា និង កីឡាការិនី Cassandre Tubs បានឈ្នះមេដាយប្រាក់ជូនជាតិ ក្នុងប្រភេទកីឡាតេក្វាន់ដូ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកីឡាការិនី ឈឿង អាលីហ្សា ប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម ឈ្នះកីឡាការិនីទីម័រខាងកើត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយពិន្ទុ១៧-៩ បន្តឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសចាញ់ម្ចាស់ផ្ទះហ្វីលីពីន ១២ទល់នឹង៣ ទទួលបានមេដាយប្រាក់។

ពិធីបំពាក់មេដាយប្រាក់ជូន

កីឡាការិនីឈឿង អាលីហ្សា (រូបភាព: Cambodia SEA GAMES 2023)
ពិធីបំពាក់មេដាយប្រាក់ជូន កីឡាការិនីឈឿង អាលីហ្សា (រូបភាព: Cambodia SEA GAMES 2023)
ពិធីបំពាក់មេដាយប្រាក់ជូន កីឡាការិនីឈឿង អាលីហ្សា (រូបភាព: Cambodia SEA GAMES 2023)
ពិធីបំពាក់មេដាយប្រាក់ជូន កីឡាការិនីឈឿង អាលីហ្សា (រូបភាព: Cambodia SEA GAMES 2023)

ចំណែកឯកីឡាការិនី Cassandre Tubs (ឈ្មោះ​ពេញ​ Cassandra Nicole Tubbs) ប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៦២គីឡូក្រាម ឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ១៧ទល់នឹង១០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លុះដល់វគ្គផ្ដាច់ព្រ័ត្រភ្លាត់ចាញ់កីឡាការិនីវៀតណាមទាំងប្រកៀកប្រកិតក្នុងលទ្ធផល ១១-៩។

កីឡាការិនី Cassandre tubs (រូបភាព: Cambodia SEA GAMES 2023)
កីឡាការិនី Cassandre tubs (រូបភាព: Cambodia SEA GAMES 2023)
ពិធីបំពាក់មេដាយប្រាក់ជូន កីឡាការិនី Cassandre tubs (រូបភាព: Cambodia SEA GAMES 2023)
ពិធីបំពាក់មេដាយប្រាក់ជូន កីឡាការិនី Cassandre tubs (រូបភាព: Cambodia SEA GAMES 2023)

គួររម្លឹកផងដែរថា គិតមកត្រឹមពេលនេះកម្ពុជាទទួលបានមេដាយ សរុបចំនួន ៣០ រួមមាន មេដាយមាស ចំនួន៣ ប្រាក់ចំនួន៦ និងសំរឹទ្ធចំនួន២១៕

ប្រភព៖ Cambodia SEA GAMES 2023

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T