មកដឹងចំនួនមេដាយសរុប ដែលកម្ពុជាឈ្នះបានពីវិញ្ញាគុនខ្មែរ នៅស៊ីហ្គេមលើកនេះ

//s5.kh1.co/2b/2b903b188ddbdc57b382ce05f1d38508ef8690b7.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជា ឈ្នះបានមេដាយសំរឹទ្ធ ៣គ្រឿងពីការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប្រភេទវិញ្ញាសាគុនខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ស៊ីហ្គេមលើកទី៣០នេះ កម្ពុជា បានបញ្ជូនកីឡាករ និងកីឡាការិនីចំនួន ៥រូប ទៅចូលរួមក្នុងប្រភេទវិញ្ញាសាគុនខ្មែរ ក្នុងនោះ ឡៅ ចិត្រា, វ៉ាន់ វឿន និង ហ៊ីម គីមរៀង ឈ្នះបានមេដាយសំរឹទ្ធ ម្នាក់១គ្រឿង ខណៈ តាញ់ មករា និងកីឡាការិនី អ៊ុំ ថារ័ត្ន (សំ ថារ័ត្ន) ធ្លាក់ត្រឹមវគ្គជម្រុះ។

https://s5.kh1.co/__image/w=650,h=434,q=100/cc/ccfc8fe9b70aad3c833208266be76a1c8933d0a7.jpg
  • កីឡាករ ឡៅ ចិត្រា (៦៣,៥គីឡូក្រាម) ឈ្នះ ឡាវ វគ្គជម្រុះ ចាញ់ ថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
  • កីឡាករ វ៉ាន់ វឿន (៥៤គីឡូក្រាម) ឈ្នះ វៀតណាម វគ្គជម្រុះ ចាញ់ ហ្វីលីពីន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
  • កីឡាករ ហ៊ីម គីមរៀង (៤៨គីឡូក្រាម) ចាញ់ ថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
  • កីឡាករ តាញ់ មករា (៥៧គីឡូក្រាម) ចាញ់ ឡាវ វគ្គជម្រុះ
  • កីឡាការិនី អ៊ុំ ថារ័ត្ន (៥៤គីឡូក្រាម) ចាញ់ វៀតណាម វគ្គជម្រុះ
កីឡាករ និងកីឡាការនីទាំង៥រូបរបស់កម្ពុជា (រូបភាព: CNC Boxing)
កីឡាករ និងកីឡាការនីទាំង៥រូបរបស់កម្ពុជា (រូបភាព: CNC Boxing)

បើធៀបទៅនឹងកាលពីស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧​ ចំនួនមេដាយដែលកម្ពុជា ទទួលបានពីវិញ្ញាសាគុនខ្មែរ មានការថយចុះ ដោយកាលនោះកម្ពុជា ឈ្នះបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយមាស១ ដោយកីឡាករ ឃុន ឌីម៉ា, មេដាយប្រាក់១ ដោយកីឡាករ ម៉ឺន សុភា និងមេដាយសំរឹទ្ធ២ ដោយកីឡាករ ឡៅ ចិត្រា និង វ៉ាន់ វឿន៕

កីឡាករ ឃុន ឌីម៉ា ឈ្នះមេដាយមាស កាលពីស៊ីហ្គេមលើកទី២៩
កីឡាករ ឃុន ឌីម៉ា ឈ្នះមេដាយមាស កាលពីស៊ីហ្គេមលើកទី២៩
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T