Chelsea រៀបគម្រោងការ ទិញខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសម្នាក់ ក្នុងតម្លៃបំបែកឯតទគ្គកម្ម

//s5.kh1.co/ac/acd389ac37016a9de242b5d6ab8ef518aec28617.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបតោខៀវ Chelsea កំពុងតែរៀបគម្រោងការក្នុងការបំបែកកំណត់ត្រារបស់ក្លិបក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho។ ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍នឹងរួចផុតបម្រាមក្នុងការដោះដូរកីឡាករនៅទីផ្សារខែមករាខាងមុខ ខណៈប្រភពព័ត៌មានបានលេចឭមកថាក្លិបកំពុងតែរៀបចំសំណើ ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធរបស់ Dortmund កីឡាករ Jadon Sancho។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

បើសិនជាការផ្ទេរកើតឡើងមែននោះ តម្លៃខ្លួន១០០លានផោននេះ មិនត្រឹមតែបំបែកកំណត់ត្រារបស់ក្លិប Chelsea នោះទេ ប៉ុន្តែក៏បានបំបែកកំណត់ត្រាតម្លៃក្នុងលីគកំពូលអង់គ្លេស Premier League ផងដែរ។ បន្ថែមលើសពីនេះ Jadon Sancho ក៏នឹងក្លាយជាកីឡាករអង់គ្លេសដែលមានតម្លៃខ្លួនថ្លៃជាងគេទៀតផង។

បច្ចុប្បន្នកីឡាករដែលកំពុងឈរនៅលើកំណត់ត្រាដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលីគកំពូលអង់គ្លេសគឺខ្សែបម្រើ Paul Pogba ដែលផ្លាស់ពី Juventus មកចូលរួមជាមួយ Manchester United កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន ៨៩លានផោន។

ជាមួយគ្នានេះ ក្រៅពី Jadon Sancho លោក Frank Lampard ក៏បានដាក់ការចាប់អារម្មណ៍មកលើខ្សែការពារកណ្ដាលរបស់ Leicester City កីឡាករ Ben Chilwell, ខ្សែប្រយុទ្ធរបស់ RB Leipzig កីឡាករ Timo Werner និងអតីតយុវជនរបស់ខ្លួនដែលកំពុងលេងនៅ Bournemouth កីឡាករ Nathan Ake ផងដែរ៕

លោក Frank Lampard
លោក Frank Lampard

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T