ផ្អើល​ពេញ​ផ្សារ​កំពង់ត្រាច ស្លាក​ប៉ាណូ និង​​ស្លាក​យីហោ​ផ្សារ​ធ្លាក់​ព្រម​គ្នា​សង្កត់​មនុស្ស

//s5.kh1.co/f0/f06fda93d853f9377d95a2c18092eac3aab4341e.jpg
សង្គម

 ០៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ ខណៈ​ស្លាក​ប៉ាណូ​នៅ​ចំណុច​ខ្លោងទ្វារ​ចូល​ផ្សារ​កំពង់ត្រាច​ផ្នែក​ខាងលិច បាន​ធ្លាក់​មក​ក្រោម​សង្កត់ពីលើ​ជន​រង​គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​រង​របួស​ដោយសារ​ប៉ាណូ​សង្កត់​នេះ ឈ្មោះ ជិន ខ្លឹ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រង​របួសធ្ងន់ (​បាក់​ខ្ទង់ច្រមុះ​) រស់នៅ​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​ដោយសារ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ហើយ​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ប៉ាណូ​ដែល​ធ្លាក់​បង្ក​ហានិ​ភ័យ​ដល់​មនុស្ស​នេះ​ជា​របស់​ក្រុមហ៊ុនសាប៊ូ (ViSO) ហើយ​ស្លាកប៉ាណូ​នេះ ត្រូវ​បាន​ដាក់​តាំង​បញ្ឈរ​នៅ​មុខ​ខ្លោងទ្វារ​ផ្សារ ភ្ជាប់​ជាមួយ​ហ្នឹង​ស្លាក​យីហោ​ផ្សារ​កំពង់ត្រាច​ផង​ដែរ ស្ថិត​នៅ​ស្រុក​កំពង់ត្រាច ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​មក​ត្រួតពិនិត្យ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ពេល​កើតហេតុ ស្រាប់តែស្លាក​ប៉ាណូ​ក្រុមហ៊ុនសាប៊ូ( ViSO) និង​ស្លាក​យីហោ​ផ្សារ​កំពង់ត្រាច បាន​ធ្លាក់​ចុះ​ព្រម​ជាមួយ​គ្នា​សង្កត់​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ចំណែក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ដាច់​ធ្លាក់​យ៉ាង​ផុយ​ស្រួយ​បែប​នេះ គឺ​គេ​សង្ស័យ​ថា ដោយសារ​ច្រែះ​ស៊ី​ដែក​ផ្តាច់​មុខតំណរ ឬ​ផ្សា​មិន​ជាប់ និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​ការ​តម្លើង​ស្លាក​យីហោ​មានការ​ធ្វេសប្រហែស និង​គ្មាន​គុណភាព ទើប​បណ្តាល​ឱ្យ​ងាយ​ដាច់​ធ្លាក់​បង្ក​ឱ្យ​មនុស្ស​រង​គ្រោះ​បែប​នេះ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ក្រុមហ៊ុន​ស្លាកប៉ាណូ​ខាងលើ បាន​ចុះ​មក​លើក​ស្លាក​ប៉ាណូ​នោះ​ឡើង​ទៅ​លើ​វិញ នៅ​សល់​តែ​ស្លាក​យីហោ​ផ្សារ​កំពង់ត្រាច​មិន​ទាន់​បាន​លើក​ឡើង​នោះ​ទេ ដោយ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នេះ​ចាត់ទុកជា​សំណាងល្អ​ហើយ ព្រោះ​អំឡុង​ពេល​ប៉ាណូ​បាក់​ធ្លាក់​នោះ ស្រប​ពេល​ដែល​ពុំ​សូវ​មាន​មនុស្ស​ចេញ​-​ចូល​ផ្សារ​ច្រើន ព្រោះ​ជា​ពេល​ថ្ងៃ តែបើ​ប៉ាណូ​នេះ​ធ្លាក់​នៅ​ពេល​ព្រឹក​ព្រលឹម​វិញ មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ ដែល​ត្រូវ​រង​គ្រោះ​ដោយសារ​ស្លាក​ប៉ាណូ​នេះ ធ្លាក់​សង្កត់​នោះ​។

សូម​បញ្ជាក់​ថា ចំពោះ​បញ្ហា​ដែល​កើតឡើង​ខាងលើ​នេះ ភ្នាក់ងារ​យើង​មិន​ទាន់​ដឹង​ថា តើ​ករណី​ដែល​ពលរដ្ឋ​រង​គ្រោះ​និយាយ​ថា ដោយសារ​ការ​ធ្វេសប្រហែស​នៃ​ការ​លើក​ស្លាក​ប៉ាណូ​របស់​ក្រុម​ហ៊ុន ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ការ​រង​គ្រោះ​ខាងលើ ត្រូវ​ជួយ​ដោះស្រាយ​ដល់​ជន​រង​គ្រោះ​យ៉ាងណា​នោះ​ទេ? ដោយសារ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​បាន​អះអាង​ពី​បញ្ហា​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://s5.kh1.co/__image/w=650,h=379,q=100/e8/e8e830570d16ce3da73d9b3ad40329f476f04223.jpg
https://s5.kh1.co/__image/w=650,h=379,q=100/c2/c2eef9d7ebc6eb5dd93364560766975ef7f951b0.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T