នេះហើយ ទឹកចិត្តម្តាយ! ភ័យកូនចូលពេទ្យពេក ទោះស្រីល័ក្ខ ញ៉ាំបាយ មុខធុងសំរាម ក៏មិនខ្វល់ សំខាន់មានកម្លាំង មើលកូនទៀត (មានវីដេអូ)

//s5.kh1.co/a9/a959b0053f8559bce3d4c8ee5f15ca91af058430.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អាចនិយាយបានថា ទូច ស្រីល័ក្ខ ជាតារាពហុជំនាញ ដែលមិនថាច្រៀង សម្តែង ធ្វើជាពិធីការិនី គឺអ្នកនាង អាចធ្វើបានទាំងអស់ ដែលសមត្ថភាពនេះ មិនសូវមានអ្នកណាធ្វើបានដូចនាង ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមួយរយៈចុងក្រោយ តារាស្រីរូបនេះ ហាក់ដូចជា មានការរវល់ក្នុងការងារក្នុងផ្ទះ ហើយគួបផ្សំ សុខភាពរបស់នាង មិនសូវមិនអំណោយផលផង ធ្វើឲ្យនាង មិនសូវបញ្ចេញមុខ លើឆាកប៉ុន្មានទេ ហើយនៅពេលនេះ កូនប្រុសរបស់នាង ចូលមន្ទីរពេទ្យទៀត កាន់តែលែងឃើញនាង តែម្តង។

កាលពីម្សិលមិញនេះដែរ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះនូវវីដេអូមួយ ដោយឃើញនាង ទទួលអាហារ នៅមុខធុងសំរាម ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់នាងអាចមានពេលបន្តិច សម្រាប់លេបបាយចូលក្រពះ ស្របពេលគ្រូពេទ្យ កំពុងតែមើលកូនប្រុសរបស់នាង។

ក្នុងនោះ នាងក៏បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកថា ការដែលនាង ញ៉ាំអាហារនៅមុខធុងសំរាម ដោយមិនខ្ពើមរអើម យ៉ាងដូច្នេះ ក៏ព្រោះតែនាងចង់បង្ហាញថា នាងជាមនុស្សសាមញ្ញបំផុត កន្លែងណា ក៏នាងអាចញ៉ាំបានដែរ ហើយស្របពេលកូននាងឈឺចូលមន្ទីរពេទ្យទៀតនោះ នាងកាន់តែលែងចាប់អារម្មណ៍អ្វីទាំងអស់ហើយ ព្រោះអ្វីដែលនាងខ្វល់ គឺកូនរបស់នាងតែមួយគត់៕

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ និងកូន
អ្នកនាង ទូច ស្រីល័ក្ខ និងកូន
កូនរបស់អ្នកនាង បានធ្លាក់ខ្លួនឈឺ
កូនរបស់អ្នកនាង បានធ្លាក់ខ្លួនឈឺ
ទូច ស្រីល័ក្ខ អង្គុយញ៉ាំបាយមុខធុងសំរាម
ទូច ស្រីល័ក្ខ អង្គុយញ៉ាំបាយមុខធុងសំរាម
ទូច ស្រីល័ក្ខ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T