បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យផ្នែកមួយចំនួននៅតំបន់សមុទ្រខ្វះអុកស៊ីសែន ខណៈកម្ដៅចេះតែកើនឡើង

//s5.kh1.co/bd/bd8bc4f648d594a3320c37bfbba3fbee9b0db1ad.jpg
យល់ដឹង

 ០៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ក្រុមអភិរក្ស IUCN បានរកឃើញថាផ្នែកមួយចំនួននៃសមុទ្រកំពុងខ្វះខាតអុកស៊ីសែន ហើយសារធាតុចិញ្ចឹមផ្សេងៗក៏ថយចុះគួរឲ្យកត់សម្គាល់ដែរ។​  ជាង៧០០កន្លែងនៅសមុទ្រកំពុងខ្វះខាតអុកស៊ីសែន បើប្រៀបជាមួយទសវត្សរ៍ឆ្នាំ១៩៦០វិញគឺមានត្រឹម៤០កន្លែងតែប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបាននិយាយថាការធ្លាក់ចុះអុកស៊ីសែនបាននិងកំពុងគំរាមកំហែងប្រភេទសត្វមួយចំនួនដូចជាត្រីធូណា ត្រីម៉ាលីន និងត្រីឆ្លាមជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រីកាន់តែធំត្រូវការថាមពលកាន់តែច្រើន
ត្រីកាន់តែធំត្រូវការថាមពលកាន់តែច្រើន

ប្រភេទត្រីធូណា ត្រីម៉ាលីន និងត្រីឆ្លាមគឺត្រូវការអុកស៊ីសែនជាចាំបាច់ ពីព្រោះត្រីកាន់តែធំត្រូវការថាមពលកាន់តែច្រើន។ ការខ្វះខាតសារធាតុចិញ្ចឹមផ្សេងៗទៀតនៅសមុទ្រក៏ព្រោះសារធាតុគីមីមួយចំនួនដូចជាអាសូត និងផូស្វ័រចេញពីកសិដ្ឋាន និងឧស្សាហកម្មផ្សេងៗដែលនៅជិតមាត់សមុទ្រ ហើយវាជាកត្តាមួយដ៏សំខាន់ដែលជំរុញឲ្យអុកស៊ីសែននៅសមុទ្រថយចុះ។ នៅពេលកាបូនឌីអុកស៊ីតត្រូវបានបញ្ចេញកាន់តែច្រើន ឧស្ម័នផ្ទះកញ្ចក់ក៏កាន់តែរីកដុះដាលដូចគ្នា ហើយសមុទ្រនឹងស្រូបកម្ដៅពីមជ្ឈដ្ឋានជុំវិញ។

ឧស្ម័នផ្ទះកញ្ចក់បានបំផ្លាញបរិស្ថានរបស់យើង
ឧស្ម័នផ្ទះកញ្ចក់បានបំផ្លាញបរិស្ថានរបស់យើង

គេដឹងថាទឹកដែលក្ដៅមានអុកស៊ីសែនកាន់តែតិច។ អ្នកស្រី Minna Epps ដែលជាសមាជិកម្នាក់នៃក្រុមអភិរក្ស IUCN បាននិយាយថាយើងដឹងថាសព្វថ្ងៃអុកស៊ីសែនមានការថយចុះ ប៉ុន្តែយើងមិនដឹងទេថាវាមានទំនាក់ទំនងជាមួយនឹងការបម្រែបម្រួលអាកាសធាតុនោះទេ ហើយជារឿងមួយដែលគួរឲ្យព្រួយបារម្ភ។ អ្នកស្រីបានបន្តទៀតថាបើយើងអស់អុកស៊ីសែន យើងក៏បាត់បង់ទីជម្រកនិងជីវៈចម្រុះផ្សេងៗដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T