ចូលរួមសោកស្ដាយ! ឡៅ ចិត្រា បានត្រឹមមេដាយសំរិទ្ធ ក្រោយចាញ់កីឡាករថៃដោយពិន្ទុ (មានវីដេអូ)

//s5.kh1.co/9b/9b7bd12988b47bb480c128365cabe4e3266cb10f.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖  មុននេះបន្តិច កីឡាករកម្ពុជា ឡៅ ចិត្រា បានប្រកួតចាញ់កីឡាករថៃ ណូរ៉ាផាត់ ឃុនដាំ ដោយពិន្ទុ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឡៅ ចិត្រា
កីឡាករ ឡៅ ចិត្រា

ឆ្លងកាត់រយៈពេល៣ទឹក  កីឡាករថៃ ណូរ៉ាផាត់ ឃុនដាំ បានយកឈ្នះដោយពិន្ទុឯកច័្ឆន ៣០-២៧ ដែលបានធ្វើឲ្យ ឡៅ ចិត្រា បាត់បង់ឱកាសឡើងទៅដណ្ដើមមេដាយមាស។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរបញ្ជាក់ផងដែរថា សម្រាប់វិញ្ញាសាគុនខ្មែរនៅស៊ីហ្គេមឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ និងកីឡាការិនីទៅចូលរួមចំនួន៥រូប រួមមានកីឡាករ ឡៅ ចិត្រា, ហ៊ីម គីមរៀង, វ៉ាន់ វឿន, តាញ់ មករា និងកីឡាការិនី អ៊ុំ ថារ័ត្ន ដោយគិតមកត្រឹមពេលនេះ កម្ពុជា ទទួលបាន មេដាយសំរឹទ្ធចំនួន២ សម្រាប់វិញ្ញាសានេះ ខណៈកីឡាករ វ៉ាន់ វឿន បន្តប៉ះកីឡាករហ្វីលីពីន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

តារាងលទ្ធផល
តារាងលទ្ធផល

សូមទស្សនាវីដេអូនៃការប្រកួត ខាងក្រោមនេះ៖

វីដេអូនៃការប្រកួត
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T