នៅទ្រនំខុសគ្នាមែន! តែសុខ ពិសី និង ទេព បូព្រឹក្ស ជួបគ្នាម្តង បង្ហាញភាពស្និទ្ធស្នាលគួរឲ្យសរសើរ!

//s5.kh1.co/43/43afedf77086e2cca0b101d4362ba001c922325a.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ តារាចម្រៀងស្រីលំដាប់ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បច្ចុប្បន្នកាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលរូបសម្រស់ក៏កាន់តែស្អាតឡើងទោះបីជាវ័យកាន់តែច្រើនឡើងយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាតារាស្រីរូបនេះ នៅទ្រនំផ្សេងគ្នាពីតារាផ្សេងទៀតយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថានាងតែងតែមានភាពស្និទ្ធស្នាល​ និងរួសរាយរាក់ទាក់ទៅកាន់ អ្នកសិល្បៈដូចគ្នាដោយមិនប្រកាន់ និងឆ្មើងឆ្មៃនោះទេ។

ហេតុដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាពេញចិត្តនិងស្រលាញ់នាងយ៉ាងខ្លាំង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានជួបគ្នាជាមួយនឹង តារាស្រីជំនាន់ក្រោយ កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត ដែលពួកគេបានបង្ហាញនូវភាពស្និទ្ធស្នាលនឹងគ្នាមិនធម្មតា​​ ពេលបានជួបគ្នាលើកនេះ។

ទោះបីជាអ្នកទាំង៣នៅទ្រនំផ្សេងគ្នា មិនសូវបានជួបជុំគ្នាយ៉ាងណាក្តី តែមើលទៅពិតជារួសរាយដាក់គ្នា បង្ហាញភាពស្និទ្ធស្នាលខ្លាំងមិនធម្មតា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
តារាទាំង៣ប៉ះគ្នាម្តង
តារាទាំង៣ប៉ះគ្នាម្តង
តារាទាំង៣ប៉ះគ្នាម្តង
តារាទាំង៣ប៉ះគ្នាម្តង
ទេព បូព្រឹក្ស
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T