ប៊ិះ​ចំណីអគ្គិភ័យ​ទៅហើយ ដោយសារ​ម្ចាស់​​អាំង​ត្រី​ទុក​ចោល

//s5.kh1.co/c1/c1be68d32c2513503dccee49fd58a0d561f4c1a6.jpg
សង្គម

 ០៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ​១ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​សំយ៉ា ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះចុះជួយទាន់ពេល ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​​ធ្នូ ស្ថិតនៅ​ភូមិ​រោល​ជ្រូក ឃុំ​ជប់​វា​រី ស្រុក​ព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/96/962a0b3b228038802a6b25a1b46894ae002f40b2.jpg

​លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​ថា ​ម្ចាស់ផ្ទះខាងលើមាន​ឈ្មោះ រឹម វ៉ា​ន់​ឈី​ន ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​និងមាន​​ប្រពន្ធ​ឈ្មោះ ខុន ស្រី​តូច អាយុ​៣៣​ឆ្នាំ ។ នៅ​មុន​ពេល​កើត​ ប្រពន្ធ​ម្ចាស់ផ្ទះបាន​ដុត​ភ្លើង​អាំងត្រីនៅ​នឹង​សំ​យ៉ាប​ផ្ទះ ដែល​ធ្វើ​អំពី​ដែកមាន​បណ្តោយ​៣​ម៉ែ​ត្រ និងទទឹង​២,៥០​ម៉ែត្រ ត​ភ្ជាប់​នឹង​ផ្ទះបាយ​ខាងក្រៅ (ជាទីតាំងទុក​​សម្រាប់​អាំងត្រី​និង​ដាំបាយ)​ដោយ​គ្មាន​ជញ្ជាំងនោះទេ ​។

https://s5.kh1.co/__image/w=650,h=379,q=100/7b/7bfca07a7787ba6171b6c420c679878620358b51.jpg

លោកបន្តថា ​ក្រោយ​ពី​ដាក់​អាំងត្រី​លើចង្ក្រាន​ហើយ​ក៏​ទុក​ចោល ដោយ​រវល់​ទៅ​លក់​ឥ​វ៉ា​ន់​នៅ​​ខាង​មុខ​ផ្ទះ ស្រប​ពេល​មាន​ខ្យល់​បោក​ ធ្វើ​ឲ្យ​ផ្កាភ្លើង​ហើរ​ទៅ​ប៉ះ​សម្ភារ​ចាស់​ៗ ​បង្កទៅ​ជា​អគ្គិតែម្តង ហើយ​ធ្វើឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នក​ជិតខាង និង​រថយន្ត​ពន្លត់អគ្គិភ័យរបស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជួយ​អន្តរាគមន៍​ពន្លត់ បាន​ទាន់​ពេលវេលា​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆាបឆេះ​ដល់​ផ្ទះ​ធំ​ តែ​ឆេះ​សម្ភារ​ខោអាវ​ចាស់​ៗ សៀវភៅ​ចាស់​ៗ គ្រែ​ឈើ​និង​រទេះអូស​ឥ​វ៉ា​ន់​១ រួម​ទាំង​សម្ភារៈ​ផ្សេង​ៗ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

https://s5.kh1.co/__image/w=650,h=379,q=100/71/719a0ab112d5b07de00a043bb11e3294e201d87a.jpg

សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ផងដែរ សូម​មេត្តា​​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ ការ​ប្រើប្រាស់​ភ្លើងចង្ក្រាន​ដុត​អុស ឬធ្យូង ក៏​ដូច​ជាការ​ប្រើប្រាស់​ចង្ក្រានហ្គាស​ផង​ដែរ ព្រោះថា​រដូវ​នេះ គឺជា​រដូវប្រាំងមាន​ខ្យល់ ដែល​ជា​កត្តា​ងាយស្រួល​បំផុត​ ចំពោះ​អគ្គ​ភី​ភ័យ​កើតឡើង​​ណាស់ ។

ប្រភពកោះសន្តិភាព

Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T