គ្រូវៀតណាម យល់ឃើញថាក្រុមកម្ពុជាហាក់មានប្រៀបជាងក្រុមរបស់ខ្លួនត្រង់ចំនុចមួយ ដោយលោកបានលើកឡើងថា…

//s5.kh1.co/1e/1ee52e3e352181e1a823620f8d070c8906c86dad.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo យល់ឃើញថា ក្រុមជម្រើសជាតិកម្ពុជា ហាក់មានប្រៀបជាងក្រុមរបស់លោក ដោយសារកម្ពុជាមានពេលសម្រាក២ថ្ងៃ ចំណែកឯក្រុមវៀតណាមមានពេលសម្រាកតែមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Park Hang-seo
  លោក Park Hang-seo

លោក Park Hang-seo បានថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតថ្ងៃស្អែកថា៖

"ប្រកួតថ្ងៃស្អែកជាមួយកម្ពុជា ជាការប្រកួតមួយដ៏មានអត្ថន័យ ហើយវាក៏ជាការលំបាកមួយផងដែរ។ ពួកគេទទួលបានថ្ងៃសម្រាកលើសយើងមួយថ្ងៃ ដូច្នេះកម្លាំងរបស់ពួកគេល្អជាងពួកយើង។ ប៉ុន្តែមិនថ្វីពួកយើងនឹងលេងឲ្យអស់ពីកម្លាំងនិងស្មារតី។"

លោក Park Hang-seo បានបន្តទៀតថា៖

"ក្នុងពូល A ក្រុមទាំងអស់សុទ្ធតែខ្លាំង។ អត្ថប្រយោជន៍ដែលពួកគេទទួលបានគឺលេងតិចជាងពួកយើង (Group B) មួយប្រកួត តែខ្ញុំមិនចង់បញ្ចេញមតិច្រើនលើរឿងនេះទេ ខ្ញុំគ្រាន់តែចង់ផ្ដោតទៅលើក្រុមកម្ពុជា និងព្យាយាមឱ្យអស់ពីសមត្ថភាព។"

កាលវិភាគនៃការប្រកួត (រូបភាព FFC)
កាលវិភាគនៃការប្រកួត (រូបភាព FFC)

គួររម្លឹកផងដែរថា ក្រុមជម្រើសជាតិកម្ពុជា U-22 នឹងត្រូវធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិវៀតណាម U-22 ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ វិញ្ញាសារបាល់ទាត់បុរស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃស្អែកវេលាម៉ោង៧យប់៕

ប្រភពthethao247

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T