នាងកំពុងជិះម៉ូតូសុខៗ បុរស២នាក់ដេញ​តាម​ឆ្មក់​ ចប់ត្រឹមសមត្ថកិច្ច​កំពុងល្បាត​

//s5.kh1.co/4d/4d2a33931af1feeb17ad8f763ac014568eab885f.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ដេញ​តាម​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​ម៉ូតូ រង​របួស​យ៉ាងដំណំ​។ លុះ​ពេល​ឆក់​បាន​សម្រេច​ហើយ​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដែរ ប៉ុន្តែ​ចៃដន្យ​ត្រូវ​បាន​កម្លាំង​នគរ​វាល​ស្រុក​អង្គស្នួល​ល្បាត​ប្រទះ​ឃើញជាក់ស្ដែង ក៏​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ដេញ​តាម​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្ដង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/fc/fc9ca07a9595fb1c69a29de10b6d012527d4280c.jpg

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ​សុង ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ផែ​ថ្ម សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​គិ​ន ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ស្វាយ​ជ្រុំ​ឃុំ​ព្រែក​ល្វា ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ឡែ​ត ពណ៌​ទឹកមាស​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ​១HY-៤៣៤២ ជា​មធ្យោបាយ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​។

https://s5.kh1.co/__image/w=650,h=379,q=100/e1/e1d5033028cc027189cef8a769029d6b8f9e56fe.jpg

ចំណែក​ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ខែ​ម សូលី​ម អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​សល់​ដី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​រង​របួស​រលាត់​ជង្គង់​ខាងស្តាំ​, រលាត់​ប្រអប់ដៃ​ទាំង​សងខាង​, រលាត់​ចង្កា និង​រលាត់​ស្មា​ខាងឆ្វេង ហើយ​បាត់បង់​កាបូបដៃ​ពណ៌​ផ្កាឈូក​១​ដែល​មាន​លុយ​ចំនួន​៣០.០០០​រៀល​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្សារ​អង្គស្នួល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ព្រមទាំង​មាន​កាន់​កាបូប​ជាប់​នឹង​ដៃ​ផង​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​វត្ត​អង្គ​សម្ពលី ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​វ៉ា​ទៅ​មុខ​ហើយ​ងាក​មក​ឃើញ​ស្ត្រី​រង​គ្រោះ​កាន់​កាបូប​ជាប់​នឹង​ដៃ ហើយ​ពេល​ជិះ​ហួស​បន្តិច ជនសង្ស័យ​ក៏​បាន​បន្ថយល្បឿន​ម៉ូតូ​ឲ្យ​ស្ត្រី​រង​គ្រោះ​បើក​ម៉ូតូ​វ៉ា​ទៅ​មុខ​វិញ​ម្តង ។

https://s5.kh1.co/__image/w=650,h=379,q=100/16/16c3769d592b4061fba0c210c28ae8ce2090557e.jpg

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​ជន សង្ស័យ​បាន​បើក​ម៉ូតូ​តាម​ពីក្រោយ លុះដល់​ទន្ទឹម​ស្ត្រី​រង​គ្រោះ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​បាន​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច បណ្ដាល​ឲ្យ​នាង​ដួល​រង​របួស​យ៉ាងដំណំ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ថា​«​ចោរឆក់​កាបូប​ខ្ញុំ​ហើយ​» ។ ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​កំពុង​ល្បាត​តាម​ដងផ្លូវ​នោះ​បានឃើញ​សកម្ម​ភាព​ជាក់ស្ដែង ក៏​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ដេញ​តាម​ពីក្រោយ រហូត​ដល់​ផ្លូវ​ខ្នង​ប្រឡាយ​តា​ហោ ស្ថិត​នៅ​ក្នុងភូមិ​ក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ទើប​ចាប់ខ្លួន​បាន​ទាំង​២​នាក់ និង​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​អង្គស្នួល។

ក្រោយ​ពេល​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​ប្រាកដ​មែន ប៉ុន្តែ​ក្រោយ​ពេល​ឆក់​បា​ន្ហើ​យ ដោយសារ​ភ័យ​នឹង​នគរបាល​ដេញ​តាម ទើប​បោះ​កាបូប​នោះ​ចោល​វិញ ហើយ​ពុំ​ដឹង​ថា​នរណា​រើស​យក​បន្ត​ទៀត​ឡើយ​៕ 

https://s5.kh1.co/__image/w=650,h=379,q=100/32/329aa26e19f9a79383045aed7e3781aa5d15e463.jpg
https://s5.kh1.co/__image/w=650,h=379,q=100/09/096d48b4728c49bd302429be12f018fd55eaaaaa.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4d/4d2a33931af1feeb17ad8f763ac014568eab885f.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T