ស្ទើរស្រក់ទឹកភ្នែក ក្រោយពីកូនស្រីរបស់ Por សរសេរពាក្យបែបនេះ ដាក់មុខរូបថត ចំថ្ងៃបុណ្យឪពុក

//s5.kh1.co/71/710717fe42a74b21a49b0d749002a562cc36f129.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ថៃ៖​ បើទោះជា តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាព​ លោក Por បានឃ្លាតចាកឆ្ងាយអស់រយៈពេលជិត៤ឆ្នាំ រួចមកហើយក្ដី តែកេរ្ត៍ឈ្មោះរបស់លោក នៅតែមានជានិច្ច សម្រាប់ហ្វេនៗទាំងក្នុងនិងក្រៅស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កូនស្រី និងភរិយាជាទីស្រលាញ់​ របស់លោក Por តែងតែបង្ហាញពី ភាពនឹកនាទៅដល់លោកជានិច្ច ដោយមិនភ្លេចធ្វើបុណ្យឧន្ទិសកុសល ជូនវិញ្ញាណក្ខន្ធលោកនោះទេ។

ជាក់ស្ដែង ស្របពេលដែលម្សិលមិញ ជាថ្ងៃបុណ្យឪពុក ប្រចាំប្រទេសថៃ កូនស្រីរបស់តារាប្រុសរូបនេះ សឹងតែធ្វើឲ្យហ្វេនៗ ទប់ទឹកភ្នែកមិនចង់ជាប់ បន្ទាប់ពីនាងតូចរូបនោះ បានសរសេរពាក្យដាក់ពីមុខរូបថតរបស់ លោក Por ថា៖

« ខ្ញុំស្រលាញ់លោកប៉ា របស់ខ្ញុំខ្លាំងណាស់»។

គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានការរំជួលចិត្ត និងអាណិតដល់ក្មេងស្រីតូចរូបនេះណាស់ ដែលត្រូវបាត់បង់លោកប៉ា ទាំងវ័យក្មេងបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក Por កាលនៅរស់
លោក Por កាលនៅរស់
កូនស្រីរបស់ Por និងម៉ាក់
កូនស្រីរបស់ Por និងម៉ាក់
កូនស្រីរបស់ Por
កូនស្រីរបស់ Por
កូនស្រីរបស់ Por
កូនស្រីរបស់ Por
 Por និងកូនស្រី
 Por និងកូនស្រី
កូនស្រីរបស់ Por
កូនស្រីរបស់ Por
ពាក្យដែលកូនស្រីរបស់ Por សរសេរមុខរូបថត
ពាក្យដែលកូនស្រីរបស់ Por សរសេរមុខរូបថត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T