ចូលរួមត្រេកអរ! គុនខ្មែរកក់មេដាយសំរឹទ្ធ១គ្រឿងទៀតនៅស៊ីហ្គេម បន្ទាប់ពី វ៉ាន់ វឿន ផ្ដួលវៀតណាម មុននេះបន្តិច (មានវីដេអូ)

//s5.kh1.co/e7/e7b26e15d3c96d9aa569f1847da9b3435d45674c.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ វិញ្ញាសាប្រដាល់គុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ បានបន្តកក់មេដាយសំរឹទ្ធ ១គ្រឿងទៀត ក្រោយកីឡាករ វ៉ាន់ វឿន បានប្រកួតឈ្នះកីឡាករវៀតណាម Nguyen Quang Huy ដោយពិន្ទុនៅក្នុងប្រភេទគីឡូក្រាម ៥៤ក្រាម ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ វ៉ាន់ វឿន និងកីឡាករ Nguyen Quang Huy (រូបភាព: Kun Khmer Fighter)
កីឡាករ វ៉ាន់ វឿន និងកីឡាករ Nguyen Quang Huy (រូបភាព: Kun Khmer Fighter)

គួរឲ្យដឹងដែរថា វ៉ាន់ វឿន (សុខ ទូ) ក៏ជាម្ចាស់មេដាយសំរឹទ្ធវិញ្ញាសាគុនខ្មែរកាលពីស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីផងដែរ។

គិតមកត្រឹមពេលនេះ វិញ្ញាសាគុនខ្មែរបានកក់មេដាយសំរឹទ្ធ ៣គ្រឿងហើយក្នុងនោះរួមមាន ហ៊ីម គីមរៀង, ឡៅ ចិត្រា និង វ៉ាន់ វឿន ខណៈកីឡាការិនី សំ ថារ័ត្ន បានបាត់បង់ឱកាសដណ្ដើមមេដាយក្រោយប្រកួតចាញ់កីឡាការិនីវៀតណាមកាលពីម្សិលមិញ។ នៅសល់កីឡាករមួយរូបទៀតដែលនឹងត្រូវប្រកួតបន្តិចទៀតនេះគឺ តាញ់ មករា នឹងត្រូវជួបកីឡាករឡាវ Kay Ketnouvong ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម៕ (លទ្ធផលយ៉ាងណា ខ្មែរឡូត នឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់)

https://s5.kh1.co/__image/w=650,h=434,q=100/5a/5a5b0a1d5620d8ff50d728c4880eb2dd39b58cfe.jpg
សូមទស្សនាវីដេអូការប្រកួតរវាងកីឡាករ វ៉ាន់ វឿន (ខៀវ) និងកីឡាករវៀតណាម (ក្រហម)៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T