មុននេះបន្តិច ដុតកម្ទេចចោលផលិតផលក្លែងក្លាយ​ប្រមាណជាង១០០តោន​

//s5.kh1.co/ab/ab1ee5e12b44e5df476eac5840ee1c51ec3be041.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​​​៦ ធ្នូ ឆ្នាំ​​​២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​​​ក្រសួងមហា​ផ្ទៃ​​បាន​រៀប​ចំដុតកម្ទេច​ផលិត​ផលក្លែងក្លាយ​​​ចំនួន​១២មុខ សរុបមានទម្ងន់ប្រមាណ​ជាង១០០តោន ក្នុងនោះរួមមាន សម្បកកញ្ចប់​បារីគ្រប់ប្រភេទ, សម្បកសុងបារីចម្រុះ, បារីចម្រុះម៉ាក, សរសៃថ្នាំជក់, ឧបករណ៍សម្ភារបម្រើ​ឱ្យ​ការ​ផលិតបារី, ផលិត​​​ផលគ្រឿង​សំអាងគ្រប់ប្រភេទ, ឧបករណ៍​សម្ភារបម្រើ​ឱ្យ​ការ​ផលិត​គ្រឿង​សំអាង, ផលិត​ផលធូប និង​ធូបមូស ។ ខណៈនេះកំពុងរៀបចំកាយរណ្តៅដើម្បីធ្វើការ​ដុតកម្ទេចចោល​ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/30/3041b9d034b176375296f6cac09edd409c3ca0b5.jpg

តាមសេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា ទីតាំង​​រៀបចំដុតកម្ទេចផលិតផលក្លែងក្លាយ​ខាងលើនេះ​បានធ្វើឡើង​នៅ​ភូមិសំរោងទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ ក្រោមអធិបតីភាព​របស់​លោក​សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។​

https://s5.kh1.co/__image/w=650,h=379,q=100/0c/0c42eac7787dc2fca735b178105af5eb1d549eae.jpg

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងបន្ត​ថា កន្លងមក​នាយកដ្ឋាន​នគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​បានធ្វើការ​ដុតបំផ្លាញ​ចោល​នូវ​វត្ថុតាង​ចាប់​យកក្លែងក្លាយ ហើយក៏ជា​លើកទី​​៣២ហើយ ដែលនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​បានធ្វើ​ការ​ដុតប​ំផ្លាញ​ចោល​​វត្ថុតាងក្លែងក្លាយ​ចំនួន​១២មុខខាងលើនេះ ដែលមានទម្ងន់សរុប​ប្រមាណ​ជាង​១០០តោន ។​

https://s5.kh1.co/__image/w=650,h=379,q=100/5f/5f2f7886f9b99ee442d7670c0336ab5c0c65283f.jpg

តាមសេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​​បន្ត​ទៀត​ថា កិច្ច​សហ​ប្រតិបត្តិការ​បង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់​ដែល​បាន​ចាប់​យកមកដុតបំផ្លាញចោលដូចបានរៀបរាប់​ខាងលើនេះ ដោយ​អនុវត្ត​​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ និង​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ពី​​លោក​នាយឧត្តមសេនីយ៍​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងមានការ​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូងរាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល និងមានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និងអាជ្ញាធ​រមូលដ្ឋាន​ បានធ្វើ​​ឱ្យ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​ អនុវត្ត​ភារកិច្ច​របស់ខ្លួន​​ទទួលបានជោគជ័យ ។​

https://s5.kh1.co/__image/w=650,h=379,q=100/81/81e94acb53d2c3ef11ebe2f422d5d9262b00ed37.jpg

ទន្ទឹមនឹងនេះដែរ លោក​ឧត្តមសេនីយ៍​ឯក ចាន់ វ៉ាន់ធឿន បាន​សំណូមពរ​ដល់​អង្គភាព និង​ស្ថាប័នជំនាញ​ពាក់ព័ន្ធទាំងអស់​បន្ត​​ចូលរួមសហការ​ឱ្យកាន់តែ​​មានប្រសិទ្ធភាព​ខ្ពស់បន្ថែមទៀត ហើយ​ជាងនេះ លោក​ក៏សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យមានការប្រុងប្រយ័ត្ន​​ចំពោះ​ផលិត​ផល​​ក្លែង និង​ចូលរួមសហការ​​​ផ្តល់​ព័ត៌មាន​ជូនសមត្ថកិច្ច​ក្នុងករណី​​ពិនិត្យ​សង្ស័យ​​ឃើញ​ថា មានទីតាំង​ផលិត​ផលផ្សេងៗដែលខុសច្បាប់ ដើម្បី​ចូលរួមទប់ស្កាត់ និងការពារ​សុខុមាលភាពជូន​ប្រជា​ពលរដ្ឋ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

https://s5.kh1.co/__image/w=650,h=379,q=100/63/63d6d28b84812ebb0560aacf9d6d07a559fc1404.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4a/4acdc10db4a6c42a5fda38a4bcaa1164edd2bbad.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d6/d6a37d3001a277081eec6fd37bdba32bdd34cd7d.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7f/7f311dbca4cfb6e415101d44ddcaeb9e7d90e3ac.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1e/1e293d1e6895ecde0c2c93b95e586a0a411bd61b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7c/7c7ea95b4f01a1ca05f068c190d7cd39ff20e8e0.jpg
https://s5.kh1.co/__image/w=650,h=379,q=100/b4/b42deab6e0dac9577269bacae3e03daae3e5c61b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/5c/5cdb92e16948783e4496c60881d3f5ee62e4721f.jpg
https://s5.kh1.co/__image/w=650,h=379,q=100/19/19a4b74276f53ff2425fcb55ff6f35c092dfca2b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/31/31efe39493f9e31563f23122fea6ec7c8909b4d7.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a3/a353b9ea6ad021d607c1f7766532b02a88d23812.jpg
https://s5.kh1.co/__image/w=650,h=379,q=100/fa/fae7d05f501ad1d7e725f2020a0b1b7889203f5a.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T