កំពូលខ្សែបម្រើឆ្នើមរបស់ Ajax ១រូប បានបដិសេធការផ្ទេរមកកាន់ក្លិប Tottenham ព្រោះមានបំណងចង់ចូលរួមជាមួយក្លិបយក្សមួយនៅអេស្ប៉ាញ

//s5.kh1.co/2e/2ee8bcee1ac5e44c3fdffe4233e51e9d03c89a48.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហូឡង់៖ យោងតាមកាសែត De Telegraaf របស់ប្រទេសហូឡង់បានឲ្យដឹងថា ខ្សែបម្រើវ័យក្មេងរបស់ក្លិប Ajax Amsterdam កីឡាករ Donny van de Beek បានជូនដំណឹងដល់ក្រុម Tottenham នៃការបដិសេធសំណើផ្ទេរទៅលេងនៅក្របខណ្ឌ Premier League ដោយសារគេមានបំណងចង់ចូលរួមជាមួយនឹងក្លិប Real Madrid

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

ប្រភពដដែលបានបន្ថែមទៀតថា ក្លិប Real Madrid បានរៀបចំកញ្ចប់ទឹកប្រាក់ ៥៥លានអឺរ៉ូ (ឬប្រហែល ៦១លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ។

Van de Beek ជាកីឡាករដ៏លេចធ្លោ១រូបនៅក្របខណ្ឌ Champions League កាលពីរដូវកាលមុន ដោយរូបគេជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុម Ajax ឡើងរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

  កីឡាករ Donny van de Beek
  កីឡាករ Donny van de Beek

កាសែត De Telegraaf បានបញ្ជាក់ទៀតថា ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ បានខិតជិតដល់ការផ្ទេរទៅកាន់ក្លិប Real Madrid ម្ដងរួចទៅហើយកំឡុងពេលទីផ្សារដោះដូរកីឡាករ កាលពីខែសីហាកន្លងទៅ ប៉ុន្តែរូបគេបានសម្រេចចិត្តមិនចាកចេញទៅណា ដោយចង់បន្តលេងឲ្យ Ajax យ៉ាងហោចណាស់ក៏ដល់បញ្ចប់រដូវកាលនេះដែរ។

ទន្ទឹ្ងមនឹងនេះកីឡាករ Van de Beek ត្រូវបានគេជឿជាក់ថា ជាបេក្ខភាពដ៏ស័ក្ដិសមមួយរូបសម្រាប់ជំនួសកន្លែងខ្សែបម្រើវ័យ ៣៤ឆ្នាំកីឡាករ Luka Modric បន្ទាប់ពីកុងត្រារបស់ខ្សែបម្រើសញ្ជាតិក្រូអាតររូបនេះនឹងផុតកំណត់ជាមួយក្លិប Real Madrid នៅរដូវក្ដៅឆ្នាំ២០២០ខាងមុខ។

កីឡាករ Luka Modric
កីឡាករ Luka Modric

គួររម្លឹកផងដែរថា កីឡាករ Van de Beek ជាយុវជនថ្នាលរបស់ក្លិប​ Ajax ហើយត្រូវបានក្លិបតម្លើងឲ្យមកលេងក្នុងឈុតធំកាលពីឆ្នាំ២០១៦ ដោយបង្ហាញខ្លួនសរុបបានចំនួន ១៥៩ប្រកួត ស៊ុតបញ្ចូលទីបាន៣៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ២៩ដង៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T