ថ្លើមសត្វគ្រប់ប្រភេទ មានថ្លើមគោ ថ្លើមជ្រូក ថ្លើមមាន់ ថ្លើមទា ត្បិតតែសម្បូរជាតិដែក ប្រូតេអ៊ីន និងសារជាតិមួយចំនួនទៀតមែន តែស្រីៗមានផ្ទៃពោះកុំញ៉ាំអីល្អជាង។ ចំពោះមូលហេតុដែលស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំថ្លើមសត្វទាំងនោះ លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត បកស្រាយថា ថ្លើមជាបណ្តុំផ្ទុកមេរោគគ្រប់ប្រភេទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុខងារចម្បងរបស់ថ្លើម មិនថាថ្លើមមនុស្ស ឬសត្វនោះទេ គឺមាននាទីផលិតទឹកប្រមាត់ ជួយរាងកាយបំបែកជាតិខ្លាញ់ និងសម្អាតជាតិខ្លាញ់កូលេស្តេរ៉ូល។ នៅពេលយើងញ៉ាំចំណីអាហារទាំងអស់ ត្រូវប្រមូលផ្តុំនៅក្នុងថ្លើម ហើយថ្លើមផងដែរជាអ្នកបញ្ចេញសារធាតុពុល ក្នុងករណីថ្លើមមានបញ្ហា ធ្វើឲ្យជាតិពុលទាំងនោះចាល់នៅក្នុងថ្លើម។
ចំពោះមនុស្សធម្មតាញ៉ាំថ្លើមសត្វមិនចោទជាបញ្ហានោះទេ តែចំពោះស្ត្រីមានផ្ទៃពោះវិញ មានសុខភាពខ្សោយស្រាប់ កាលណាញ៉ាំថ្លើមសត្វ ដោយចម្អិនបានឆ្អិនល្អ ហើយមានជាតិពុល ឬមេរោគនៅក្នុងហ្នឹង បណ្តាលឲ្យមេរោគទាំងនោះឆ្លងមកក្នុងខ្លួនបានយ៉ាងងាយ។
ទោះជាថ្លើមសត្វចម្អិនឆ្អិនល្អក៏ដោយ ក៏លោកវេជ្ជបណ្ឌិត គាន់ អូន មិនលើកទឹកចិត្តឲ្យស្ត្រីមានផ្ទៃពោះញ៉ាំនោះទេ ព្រោះងាយប៉ះពាល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet