លោក Mauricio Pochettino ត្រូវបានក្លិបយក្សមួយ បដិសេធក្នុងការយកមកដឹកនាំ

//s5.kh1.co/32/32db87c234e17aa8e38c0d939c79deea16385d32.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍មកថាបានបដិសេធក្នុងការនាំយកអតីតអ្នកចាត់ការទូទៅរបស់ Tottenham Hotspur លោក Mauricio Pochettino មកធ្វើជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino
លោក Mauricio Pochettino

ក្លិបជើងឯកក្របខណ្ឌ Bundesliga រដូវកាលមុនមិនទាន់មានគ្រូបង្វឹកជាក់លាក់នៅឡើយ ក្រោយបណ្ដេញលោក Niko Kovac ចេញពីតំណែងកាលពីខែមុន។ ជាមួយគ្នានេះលោក Pochettino ក៏ត្រូវបានបណ្ដេញចេញពីតំណែងជំនួសវិញដោយលោក Jose Mourinho ផងដែរ។

មានប្រភពព័ត៌មានលេចឭមកថា បុរសសញ្ជាតិអាហ្សង់ទីន Pochettino អាចនឹងបន្តការងាររបស់ខ្លួននៅលើទឹកដីអាល្លឺម៉ង់ជាមួយ Bayern Munich។ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bild គឺក្លិប Bayern Munich បានច្រានចោលចំពោះព័ត៌មាននេះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា លោក Pochettino អាចនឹងទៅចូលរួមជាមួយ Arsenal ឬ Manchester United ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។

គួរឲ្យដឹងដែរថា ក្រៅពីលោក Pochettino មានដំណឹងមកថានៅមានបេក្ខភាពជាច្រើនរូបទៀតដែលអាចមកដឹកនាំ Bayern Munich រួមមានលោក Arsene Wenger, Thomas Tuchel, Ralf Rangnick, Erik ten Hag និងលោក Hansi Flick ដែលជាគ្រូបង្វឹកបណ្ដោះអាសន្ន៕

លោក Mauricio Pochettino
លោក Mauricio Pochettino
លោក Hansi Flick
លោក Hansi Flick

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T