ចង់ឲ្យផ្ទៃមុខឆាប់បាត់មុនមែនទេ?ស្វាយទុំមានរសជាតិឆ្ងាញ់ ហើយជាថ្នាំសម្រាប់ព្យាបាលមុនខ្ទុះលើមុខបានទៀតផង

//s5.kh1.co/19/19e6ae102e7a26700cfdd6381db0825df20b6a93.jpg
នារី

 ០៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ស្វាយទុំ ជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិឆ្ងាញ់ លើសពីនេះវាថែមទាំងអាចជួយព្យាបាលផ្ទៃមុខអ្នកដែលកំពុងជួបប្រទះនូវបញ្ហាមុខមានមុនខ្ទុះបានថែមទៀត។ ចង់ឲ្យមុខគ្មានមុនមែនទេ? តោះមកដឹងពីវីធីតាមបែបធម្មជាតិទាំងអស់គ្នា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្វាយទុំ
ស្វាយទុំ

មុនដំបូងត្រូវយកផ្លែស្វាយទុំមកចិតយកតែសាច់វាប៉ុណ្ណោះ រួចយកវាមកលាយច្របល់ចូលគ្នាជាមួយទឹកក្រូចឆ្មារមួយចំណិត និងទឹកឃ្មុំមួយស្លាបព្រាបាយ កិនចូលគ្នាដើម្បីឲ្យវាក្លាយទៅជាល្បាយសាច់តែមួយខាប់ល្អ បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខរបស់អ្នក ទុកចោលប្រហែល ២០ទៅ៣០នាទី សឹមលាងទឹកចេញជាការស្រេច។ ចង់ឲ្យមានប្រសិទ្ធិភាព សូមព្យាយាមធ្វើឲ្យបានញឹកញាប់ ដើម្បីទទួលបានស្បែកមុខដែលស្រស់ស្អាតតាមបែបធម្មជាតិ ៕

ទុំឃ្មុំ
ទុំឃ្មុំ
ក្រូចឆ្មារ
ក្រូចឆ្មារ

ប្រភព: Wiki

Leang Rottnak
លាង រតនៈ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T