នេះជាលក្ខខណ្ឌតែមួយគត់ ដែលកម្ពុជាអាចជួបមីយ៉ាន់ម៉ា នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស តាមបំណងរបស់លោក Felix!

//s5.kh1.co/73/7352fca1d9761a961e79965242140b3bb022e5b0.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោយប្រកួតចាញ់ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ទល់នឹង១ នៅក្នុងការប្រកួតវគ្គជម្រុះពូល A ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០​ វិញ្ញាសាបាល់ទាត់បុរស គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានថ្លែងនៅក្នុងសន្និសីទកាសែតថាលោកសង្ឃឹមថានឹងអាចជួបមីយ៉ាន់ម៉ាម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Felix G. Dalmas
លោក Felix G. Dalmas

យ៉ាងណាមិញ មកទល់ពេលនេះក្ដីសង្ឃឹមរបស់បុរសសញ្ជាតិអាហ្សង់ទីនបានកំពុងតែដំណើរការទៅមុខហើយ ក្រោយកម្ពុជាបានកក់កៅអីទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ លក្ខខណ្ឌតែមួយគត់ដែលកម្ពុជា អាចជួបមីយ៉ាន់ម៉ានៅវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមទាំងពីរត្រូវការឈ្នះការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ទើបអាចបន្តទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតរវាងមីយ៉ាន់ម៉ា និងកម្ពុជា នៅក្នុងពូល
ការប្រកួតរវាងមីយ៉ាន់ម៉ា និងកម្ពុជា នៅក្នុងពូល

គួរឲ្យដឹងដែរថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមយុវជនគោព្រៃកម្ពុជាអាយុក្រោម២២ឆ្នាំ នឹងត្រូវជួបជាមួយវៀតណាម ខណៈមីយ៉ាន់ម៉ា ត្រូវប៉ះជាមួយឥណ្ឌូនេស៊ី។

ការប្រកួតរវាងវៀតណាម និងកម្ពុជា នឹងធ្វើឡើងនៅថ្ងៃស្អែក ចាប់ពីម៉ោង ៧យប់តទៅ នៅកីឡដ្ឋាន Rizal Memorial Coliseum៕

ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា
ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T