ទោះកាលៈទេសៈយ៉ាងណា ក៏ HyunA និង Dawn នៅតែSweet ដាក់គ្នា ហ្វេនលួចច្រណែនមិនស្ទើរ!

//s5.kh1.co/80/800f780d724f25da7b0306c0f84224cf0a0fa71f.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កន្លងមកបើទោះបីជាទទួលបាននូវមតិវិជ្ជមាន ក៏ដូចជាមតិអវិជ្ជមានយ៉ាងណា ពីបណ្តាអ្នកនិយមលេងអ៊ីនធឺណែត ក៏តារាចម្រៀងស្រី HyunA និងតារាងចម្រៀងប្រុស Dawn នៅតែបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងបើកចំហរដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សម្រាប់អ្នកគាំទ្ររបស់គូស្នេហ៍មួយគូ ប្រាកដជាបានជ្រាបច្បាស់ណាស់ ថាអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ហើយរយៈពេលកន្លងមក អ្នកទាំងពីរក៏តែងតែនៅក្បែរគ្នា និងបានចាប់ដៃគ្នាដើរឆ្លងឧបសគ្គ ក៏ដូចជាព្យុះភ្លៀងជាច្រើន នៅក្នុងវិស័យសិល្បៈKpop មួយនេះ ជាមួយគ្នាផងដែរ។

HyunA និង Dawn
HyunA និង Dawn

តួយ៉ាង កាលពីថ្មីៗនេះផងដែរ តារាចម្រៀងទោលប្រុស Dawn ក៏បានបង្ហោះនូវរូបថតស្វីតៗ មិនប៉ុន្មានសន្លឹកជាមួយនឹង HyunA នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ហើយខណៈនោះផងដែរ ក៏ស្រាប់តែមិត្តស្រីជាទីស្រលាញ់របស់លោក បានចូលទៅ Comment ដោយបានសរសេរយ៉ាងស្វីតថា «អូននឹកបងណាស់» អមជាមួយនឹងរូបបេះដូងពណ៌ស្វាយផងដែរ។

ហើយភ្លាមនោះក្រោយឃើញបែបនេះ Dawn ក៏បានComment តបទៅកាន់ HyunA វិញដោយថា «បងមកហើយ» ជាមួយនឹងរូបបេះដូងពណ៌ក្រហមផងដែរ។

Comment ឆ្លងឆ្លើយរវាង HyunA និង Dawn
Comment ឆ្លងឆ្លើយរវាង HyunA និង Dawn

យ៉ាងណាមិញ ភាពផ្អែមល្ហែមរវាងតារាប្រុសស្រីមួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនច្រណែនមិនបាន ហើយអ្នកគាំទ្រគ្រប់គ្នាក៏សង្ឃឹមថា អ្នកទាំងពីរនឹងស្រលាញ់គ្នាបានយូរអង្វែង និងនៅតែរក្សាភាពផ្អែមល្ហែមបែបនេះជារៀងរហូតផងដែរ៕

HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T