កូរ៉េខាងត្បូង៖ ជាការពិតណាស់ មិត្តៗយុវវ័យដែលនិយមគាំទ្រ វិស័យK-Pop ប្រាកដជាបានដឹងរួចមកហើយ ថាវិស័យសិល្បៈកូរ៉េមួយនេះ ពោរពេញដោយសិល្បករ សិល្បការិនី ជាច្រើននាក់ និងមានទេពកោសល្យ ពិសេសរៀងៗខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាទៀតសោត មានតារាK-Pop ជាច្រើនបានប្រឡូកក្នុងវិស័យនេះ មិនតិចឆ្នាំទេ ដោយមានអ្នកខ្លះលើសពី ១០ឆ្នាំទៅទៀត។ ប៉ុន្តែ ទោះជា តារាល្បីៗទាំងនោះជាប់ឈ្មោះ ជាតារាចាស់វស្សាបែបណា ក៏ពួកគេនៅតែអាចទាញយក ប្រជាប្រិយភាពសម្រាប់ហ្វេនៗ ជំនាន់ក្រោយបានដដែល។
ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសនោះគឺ រូបសម្បត្តិរបស់ពួកគេ មើលទៅនៅតែមានភាពស្រស់ស្អាត និងសង្ហារ ព្រមទាំងលេចធ្លោដដែល មិនចាញ់ពេលចូល K-Popដំបូងៗទេ។
ខាងក្រោមនេះ ជារូបភាពប្រមូលផ្ដុំតារាល្បីៗ ដែលបានប្រឡូកក្នុងK-Pop ១០ឆ្នាំប្លាយហើយ តែនៅតែអាចឈរឈ្មោះជា កំពូលតារាលំដាប់ជួរមុខ បានតាមរយៈសមត្ថភាពសិល្បៈពិសេស ព្រមទាំងសម្រស់ដ៏ទាក់ទាញ៕
ចង់ជ្រាបថា មានIdolណាខ្លះ ទស្សនារូបភាពខាងក្រោម៖
១៖ G-Dragon សមាជិកក្រុម Big Bang

២៖ HyunA

៣៖ Taemin សមាជិកក្រុម SHINee

៤៖ Dara សមាជិកក្រុម 2NE1

៥៖ Taeyang សមាជិកក្រុម Big Bang

៦៖ IU

៧៖ YoonA

៨៖ Taecyeon សមាជិកក្រុម 2PM

៩៖ Taeyeon សមាជិកក្រុម SNSD

១០៖ Jessica

១១៖ Jay Park

១២៖ Park Bom សមាជិកក្រុម 2NE1

១៣៖ T.O.P
