ថមមី សាក់រូប សួស វីហ្សា នៅ​លើ​ដើម​ទ្រូង និង​បញ្ជាក់​ថា «ស្រឡាញ់​អូន​ដល់​កាន់​ឈើ​ច្រត់» !

//s5.kh1.co/1c/1cddb248d6dada35a7f251487ca68a6875028471.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រោយរៀបការជាមួយគ្នារួច ពេលនេះគូស្វាមីភរិយាថ្មី តារាសម្ដែងលោក ថមមី និងអ្នកនាង សួស វីហ្សា បានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ យ៉ាងផ្អែមល្ហែម នៅឯកោះឋានសួគ៌ តំបន់សមុទ្រ នាក្រុងព្រះសីហនុ។ អ្វីដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំងនោះ គឺជាមួយនឹងដំណើរក្រេបទឹកឃ្មុំ លោក ថមមី បានបង្ហាញស្នាមសាក់នៅលើដើមទ្រូង ដែលមានរូបភរិយាជាទីស្រឡាញ់របស់ខ្លួន ដើម្បីជាការបញ្ជាក់ បង្ហាញក្ដីស្រឡាញ់ទៅកាន់ភរិយាថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេសប៊ុក របស់លោក ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរូបរបស់ភរិយា ជាទីស្រឡាញ់ ដែលបានសាក់នៅលើដើមទ្រូងខាងស្ដាំរបស់ខ្លួន រួមជាមួយនឹងសារដ៏មានន័យ យ៉ាងផ្អែម ល្ហែមថា «ស្រឡាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះ គឺបញ្ចាក់ថា អូននៅក្បែរបងគ្រប់វេលា ប្រពន្ធសំឡាញ់រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណៈសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ»។

អមជាមួយនឹងរូបភាព ក៏ដូចជាពាក្យពេចន៍ដ៏មានន័យរបស់លោក ថមមី គេសង្កេតឃើញអ្នកនាង សួស វីហ្សា ហាក់ញញឹមបិទមាត់មិនជិត និងមានសេចក្ដីសុខ ក្រោយពីស្វាមីជាទីស្រឡាញ់របស់នាង ហ៊ានលះបង់សាច់ ស្រស់ឈាមស្រស់ សាក់រូបនាងនៅលើដើមទ្រូង ដើម្បីបញ្ជាក់ពីទំហីនៃក្ដីស្រឡាញ់ របស់លោកដែលមាន ទៅកាន់ភរិយា។ ជាមួយគ្នានេះ ក៏ជាការបញ្ជាក់ថា គឺលោកមានរូប សួស វីហ្សា នៅជាមួយគ្រប់ពេលវេលា។

ក្រោយឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រ ក៏បានសម្ដែងនូវការជូនពរជាច្រើន ដល់គូស្វាមី ភរិយាមួយគូនេះ ឲ្យស្រឡាញ់គ្នាជារៀងរហូត រស់នៅពោរពេញដោយសេចក្ដីសុខ ជាពិសេសនោះ គឺឆាប់មានបុត្រា បុត្រី ផងដែរ។

គួររំឭកថា តារាចម្រៀងអ្នកនាង សួស វីហ្សា និងលោក ថមមី បានរៀបអាពាហ៍ពិពាហ៍បញ្ចប់ជីវិតនៅលីវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស មិត្តអ្នកសិល្បៈ រួមទាំងសាច់ញាតិទាំងសងខាង៕

https://s5.kh1.co/__image/w=650,h=867,q=100/3a/3aecfe0426ec5511ccd5607da8b918ed19675f3f.jpg
https://s5.kh1.co/__image/w=650,h=487,q=100/6e/6eb5d34f0cb2562e4745ae3a6233151b7586f114.jpg
https://s5.kh1.co/__image/w=650,h=487,q=100/06/067942e6d6e75f21d6863d48681063789af00588.jpg
https://s5.kh1.co/__image/w=499,h=561,q=100/9e/9e0aae96650758e716dd8699e42f6a7ae068c80c.jpg

ប្រភពkhmertalking

សួស វីហ្សា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T