ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក!

//s5.kh1.co/b3/b33ab35bbdfcd7374bafe77568c4f6a704534ddb.jpg
នារី

 ០៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ការ​ទំពារ​ស្ករ​កៅស៊ូ​ នៅ​ក្រោយ​ពេល​បាយ អាច​ជួយ​បង្ការ​​ធ្មេញ​ឱ្យ​ចៀស​ឆ្ងាយ​​ពី​អាការៈ​​​ ពុក​ ឬ​ឆាប់​​ខូច​​បា​ន​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​លើ​ករណី​សិក្សា​ជា​ច្រើន ឃើញ​ថា ការ​​ញ៉ាំ​ទំពារ​​​​​ស្ករ​កៅ​ស៊ូ ពិត​ជា​​​អាច​កាត់​បន្ថយ​​ហានិភ័យ​ធ្មេញ​ពុក​​បាន​២៨​ភាគ​រយ នេះ​បើ​ធៀប នឹង​អ្នក​ពុំ​ដែល​ញ៉ាំ​ស្ករ​កៅស៊ូ​សោះ។

នៅ​ក្នុង​ស្ករ​កៅ​ស៊ូ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​ ពីរ​សំខាន់​គឺ Xylitol និង​ Sorbitol ហើយ​វា​ក៏​ជួយ​​ជម្រុញ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​​​បង្កើន​ប្រូតេអ៊ីន​ទៅ​​​សម្អាត​បាក់តេរី​ចេញ​ពី​ក្នុង​មាត់​ផង​ដែរ​។ បន្ថែម​ពី​នោះ ស្ករ​កៅ​ស៊ូ បង្ក​ឱ្យ​​​​​ចេញ​ទឹក​មាត់​ច្រើន ជួយ​ឱ្យ​​លាង​សម្អាត​​ជាតិ​អាស៊ីដ​​(កើត​ពី​សំណល់​អាហារ​យើង​បរិភោគ) ក្នុង​មាត់​ចេញ​តាម​ធម្មជាតិ ដែល​ជា​ធម្មតា​ជាតិ​អាស៊ីដ​ទាំង​នោះ​នៅ​ជាប់​ក្នុង​មាត់​ និង​ធ្មេញ​​រយៈ​ពេល​២០​នាទី។ ​

តែ​យ៉ាង​ណាមិញ​ ក្រៅ​ពី​លទ្ធ​ផល​វិជ្ជមាន​ខាង​លើ​នេះ ក្រុម​​អ្នក​ស្រាវជ្រាវ​ ក៏​បាន​រក​ឃើញ​ដែរ​ថា ប្រភេទ​ស្ករ​កៅស៊ូ ដែល​មាន​រសជាតិ​ផ្លែ​ឈើ ឬ​ជាតិ​ស្ករ​ច្រើន ក៏​អាច​បង្ក​ជា​បញ្ហា​​​ដល់​​​កាចា​ធ្មេញ​​​​។ ដូច្នេះ​ ក្រុម​ការងារ​ស្រាវជ្រាវ​​នៃ សាកលវិទ្យាល័យ King’s College នៃ​ក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស ដែល​បាន​ចុះ​ស្រាវជ្រាវ​​ពី​​ករណី​សិក្សា​ខាង​លើ​ក៏​បាន​ណែ​នាំ ឱ្យ​ជ្រើស​​ប្រភេទ​​ស្ករ​កៅស៊ូ​ណា​ដែល​មាន​ពុំ​មាន​ជាតិ​ស្ករ (sugar-free) ឬ​មាន​តិច​តួច​៕ ​

​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T