រន្ធត់ណាស់! តារាស្រីថៃវ័យក្មេង Samanthachat ជួបគ្រោះថ្នាក់ចរាចរណ៍ ឡានបុកខ្ទេចទាំងស្រុង

//s5.kh1.co/85/85b0736ca1cac86c51e14915d307d284a4ad0ded.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ នូវតារាស្រីថៃវ័យក្មេងSamanthachat ដែលកំពុងតែមានសន្ទុះខ្លាំងតាមរយៈការសម្តែងរឿងផ្សេងៗរបស់ផលិតកម្មGMM ជាមួយនឹងការសម្តែងរឿងភាគដ៏ល្បីHormones season3។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានសារព័ត៌មានប្រចាំប្រទេសថៃជាច្រើន បានចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គម ស្របពេលដែលទទួលបានដំណឹងថាតារាស្រីថៃរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ រថយន្តដែលនាងជិះត្រូវខ្ទេចអស់ ខូចខាតទាំងស្រុងតែម្តង។

តាមរយៈព័ត៌មានដែលកំពុងតែផ្ទុះខ្លាំងនោះគឺ តារាស្រីរូបនេះ កំពុងតែមានរបួសត្រង់ដើមទ្រូង បុគ្គលិកក៏បានបញ្ជូនមន្ទីរពេទ្យ Sikarin មុនពេលបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបាងកក រីឯអ្នកបើកបរត្រូវបានគេស្គាល់ថាជានាយកគ្រប់គ្រងមួយរូប លោកសារ៉ាវ៉ាតស៊្រីថនថាណាគុលអាយុ ៣៦ឆ្នាំផងដែរ។

ចំពោះដំណឹងដ៏រន្ធត់មួយនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាមិនចង់ជឿថានេះជារឿងពិតនោះទេ ព្រោះខ្លាចតែមានការបំប៉ោងព័ត៌មានFake តែទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រនៅតែរង់ចាំមើលបន្ថែមទៀតចំពោះការ Update ព័ត៌មានថ្មីៗពីនាង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat 
Samanthachat ក្នុងហេតុការណ៍គ្រោះថ្នាក់
Samanthachat ក្នុងហេតុការណ៍គ្រោះថ្នាក់
Samanthachat ក្នុងហេតុការណ៍គ្រោះថ្នាក់
Samanthachat ក្នុងហេតុការណ៍គ្រោះថ្នាក់
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T