ខ្លាចគេយកបាត់! Juventus ពិភាក្សាត្រៀមបន្តកុងត្រាថ្មីឲ្យកីឡាករសំខាន់១រូប

//s5.kh1.co/30/304b2fd31929aeee3f6229e2e488de74b6d06954.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា បានបើកកិច្ចពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធឆ្នើមកីឡាករ Paulo Dybala អំពីលទ្ធភាពនៃការបន្តកិច្ចសន្យាថ្មី ដើម្បីរក្សាកីឡាកររូបនេះនៅទឹកដីទូរីនរហូតដល់ឆ្នាំ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paulo Dybala
  កីឡាករ Paulo Dybala

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយជាកីឡាករសំខាន់១រូបសម្រាប់ក្រុមលោក Maurizio Sarri ដោយក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន១៧ប្រកួត ស៊ុតបញ្ចូលទីបាន៧គ្រាប់និង Assist ឲ្យមិត្តរួមក្រុមបាន៤ដង។

ដោយសារ Dybala ជាចំណែកមួយសំខាន់មួយក្នុងគម្រោងរបស់លោក Sarri ក្នុងការដណ្ដើមពានរង្វាន់ធំៗឲ្យក្រុម ពេលនេះក្លិប Juventus កំពុងស្វះស្វែងគិតគូរបន្តកិច្ចសន្យាថ្មីដល់រូបគេ។

  កីឡាករ Paulo Dybala
  កីឡាករ Paulo Dybala

យោងតាមកាសែត​ Skysport Italia បានឲ្យដឹងថារវាងក្លិប Juventus និងតំណាងរបស់ Dybala កំពុងពិភាក្សាគ្នាជុំវិញការបន្តកិច្ចសន្យាថ្មីឲ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលអាចនឹងបន្តរហូតដល់ឆ្នាំ ២០២៤។

  កីឡាករ Paulo Dybala
  កីឡាករ Paulo Dybala

គួររម្លឹកផងដែរថាកីឡាករ Paulo Dybala បានចាកចេញពីក្លិប US Palermo មកចូលរួមជាមួយនឹងក្រុម Juventus កាលពីឆ្នាំ២០១៥ ជាមួយនឹងតម្លៃផ្ទេរ ៤០លានអឺរ៉ូ (ឬប្រហែល ៤៤,៣លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន ១៩៩ប្រកួត ស៊ុតបញ្ចូលទីបាន៨៥គ្រាប់៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T