ឥឡូវ Google Photos អនុញ្ញាតឲ្យយើងផ្ញើសារជាលក្ខណៈឯកជននៅក្នុងកម្មវិធីបាន

//s5.kh1.co/33/336baf0e96d41cacde3640a8d7fbba2a042d8c03.png
បច្ចេកវិទ្យា

 ០៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កម្មវិធី Google Photos គឺជាកម្មវិធីមួយដ៏ល្អបំផុតសម្រាប់រក្សាទុករូបភាពនិងវីដេអូរបស់យើងនៅលើអ៊ីនធឺណេត ហើយកម្មវិធីមួយនេះតែងតែនាំយកមុខងារថ្មីៗដែលផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ដូចជាអាចរក្សាទុករូបភាពមួយអាល់ប៊ុមក្នុងពេលតែមួយនៅលើអ៊ីនធឺណេត។ កាលពីពេលថ្មីៗនេះកម្មវិធីមួយនេះទទួលបានមុខងារថ្មីមួយទៀតដែលអាចឲ្យយើងធ្វើការផ្ញើរូបភាពនិងសារទៅកាន់មនុស្សដទៃទៀតនៅក្នុងកម្មវិធីដោយផ្ទាល់ មានន័យថាយើងអាចផ្ញើសារឆ្លើយឆ្លងគ្នាដោយមិនចាំបាច់ចេញពីកម្មវិធីនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
របៀបប្រើមុខងារផ្ញើសារក្នុងកម្មវិធី Google Photos
របៀបប្រើមុខងារផ្ញើសារក្នុងកម្មវិធី Google Photos

មុខងារថ្មីនេះគឺងាយស្រួលប្រើណាស់ ដោយគ្រាន់តែយើងជ្រើសរើសរូបភាពហើយចុចសញ្ញា Share បន្ទាប់មករើសយក Send in Google Photos ហើយវានឹងឲ្យយើងរើសយកមនុស្សដែលយើងចង់ផ្ញើទៅតាមរយៈឈ្មោះ លេខទូរសព្ទ ឬក៏អ៊ីម៉ែលជាដើម។ នៅពេលយើងចុចលើមនុស្សដែលយើងចង់ផ្ញើរូបភាពទៅឲ្យ វានឹងអនុញ្ញាតឲ្យយើងធ្វើការសន្ទនាគ្នានៅលើកម្មវិធីតែម្ដង។

មុខងារផ្ញើសាររបស់ Google Photos
មុខងារផ្ញើសាររបស់ Google Photos

មិនតែប៉ុណ្ណោះយើងអាចមើលវីដេអូនិងរូបភាពដែលយើងបានផ្ញើរវាងគ្នានឹងគ្នាដូចជា Comments និង​ Likes ជាដើម។ មុខងារផ្ញើសារដោយផ្ទាល់នៅលើកម្មវិធី Google Photos ទើបតែប្រកាសកាលពីម្សិលមិញ ហើយប្រហែលជាសប្ដាហ៍ក្រោយមុខងារមួយនេះអាចនឹងទៅដល់អ្នកប្រើប្រាស់ទាំងអស់គ្នាទាំងប្រព័ន្ធប្រតិបត្តិការ Android, iOS និង​ Web ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T