​ដើម្បីជួយកាត់បន្ថយបញ្ហាប្លាស្ទិក ក្រុមហ៊ុនតូចមួយបានផលិតចានចេញពីស្លឹកចេក (មានវីដេអូ)

//s5.kh1.co/d6/d611f9cbb25a904e3aa015956f1206e4f143e9ec.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ប៉េរូ​៖ ក្រុមហ៊ុនមួយក្នុងប្រទេសប៉េរូ​បានផលិតចានដែល​កែច្នៃ​ចេញពីស្លឹកចេក​ហើយដាក់ឈ្មោះឲ្យវាថា Bio Plant ។ វាជាជម្រើសដ៏​ប្រសើរបំផុតដើម្បីជួយកាត់បន្ថយ​​កាកសំណល់ប្លាស្ទិក ដែលនាំឲ្យមានការបំពុលខ្យល់ និងមហាសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រសារព័ត៌មាន Intelligent Living បានឲ្យដឹងថា ចានប្រភេទនេះអាចរលួយទៅវិញ​នៅក្នុងរយៈពេលពីរ​ខែ ចំណែកឯចាននិងរបស់វេចខ្ចប់ផ្សេងទៀតដែលផលិតចេញពីសារធាតុគីមី ត្រូវចំណាយពេលរហូតដល់ ៥០០ឆ្នាំឯណោះ។

Bio Plant គឺជា​គំនិតផ្តួចផ្តើមឡើងរបស់ក្រុមហ៊ុន Chuwa Plant Group ដែល​ជាផលិតផលចានស្លឹកចេកដែលអាចធន់នឹងកំដៅហើយអាចប្រើសម្រាប់អាហាររាវដូចជាស៊ុប និង​អាហារផ្សេងៗទៀត។

លោក Josué Soto ដែលជាអ្នកដឹកនាំគម្រោង Bio Plant បានប្រាប់គេហទំព័រសារព័ត៌មាន Intelligent Living ថា ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផលិតតូចៗនៅក្នុងតំបន់ប៉េរូអាម៉ាហ្សូន។ ក្រៅ​ពីការផ្តល់ប្រាក់ចំណូលហើយនោះ ពួកគេបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករដើម្បីអាចរកប្រាក់ចំណេញបន្ថែមពីលើដំណើរការដាំដុះចេកឲ្យបានផលច្រើនទៀតផង។

​មនុស្សនៅជុំវិញពិភពលោកយើងនេះបានប្រើប្រាស់ប្លាស្ទិកច្រើនណាស់មកហើយ ដូច្នេះដើម្បីជាជម្រើសនៃការកាត់បន្ថយប្លាស្ទិក ពួកគេបានសម្រេចចិត្តប្រើប្រាស់របស់អស់ទាំងនេះ។

ដោយឡែកកន្លែងចាក់សំរាមនៅអាហ្រ្វិកខាងត្បូងត្រូវបានគេប្រកាសថា “បានកើនឡើងខ្ពស់បំផុត” ​នាយកដ្ឋានកិច្ចការបរិស្ថាន (DEA) និយាយថា សំរាម៩៨លានតោនត្រូវបានគេ​ចាក់ពេញនៅគ្រប់កន្លែងចាក់សំរាមចំនួន ៨២៦ របស់អាហ្វ្រិកខាងត្បូងជារៀងរាល់ឆ្នាំ៕

ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
ផលិតផលដែលធ្វើពីស្លឹកចេញ
វីដេអូ

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T