មុនប្រកួតកាត់សេចក្ដីរកក្រុមទៅវគ្គបន្ទាប់រសៀលនេះ គ្រូម៉ាឡេស៊ី និយាយពីក្រុមកម្ពុជាថា…..

//s5.kh1.co/f0/f0fda2c33bd9a19dd35b00149de1e0c73c63515f.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំម៉ាឡេស៊ីលោក Ong Kim Swee បាននិយាយថាការប្រកួតចុងក្រោយក្នុងពូល A នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ របស់ម៉ាឡេស៊ី ជាមួយនឹងក្រុម U-22 កម្ពុជា ជារឿងមិនងាយស្រួលនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយម៉ាឡេស៊ីយកឈ្នះទីម័រខាងកើត ៤-០ កាលពីថ្ងៃចន្ទ លោក Kim Swee បាននិយាយថា៖

“ដូចដែលយើងដឹងហើយការលេងជាមួយកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ។ កម្ពុជានៅមានឱកាសឡើងទៅវគ្គបន្ទាប់បើសិនជាឈ្នះពួកយើង។ ខ្ញុំគិតថាវាជារឿងលំបាកសម្រាប់យើង ប៉ុន្តែយើងនឹងផ្លាស់ប្ដូរតិចនិចក្នុងការលេងមួយចំនួន។”

លោក Ong Kim Swee
លោក Ong Kim Swee

បុរសវ័យ ៤៩ឆ្នាំ Kim Swee បានបន្តទៀតថា៖

“ការលេងជាមួយកម្ពុជា គឺពួកយើងត្រូវតែគិតពីជ័យជម្នះ មិនមែនការរកគ្រាប់បាល់នោះទេ។ ពួកយើងមិនអាចគិតអំពីការរកគ្រាប់បាល់ មុនគិតអំពីជ័យជម្នះបាននោះទេ។”

គួរឲ្យដឹងដែរថាក្នុងពូល A សម្រាប់វិញ្ញសាបាល់ទាត់បុរស មីយ៉ាន់ម៉ា បានកក់កៅអីមួយជាស្រេចក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយរង់ចាំមួយក្រុមទៀតរវាងកម្ពុជា, ម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន ដែលមាន ៤ពិន្ទុស្មើៗគ្នា ប៉ុន្តែកម្ពុជាមានគ្រាប់បាល់ចំណេញច្រើនជាងគេ។ ចំណែកឯទីម័រខាងកើតបានធ្លាក់បាត់ទៅហើយ បើទោះបីជានៅសល់មួយប្រកួតទៀតក្ដី។

តារាងពិន្ទុពូល A
តារាងពិន្ទុពូល A

សម្រាប់ការប្រកួតរវាង U-22 កម្ពុជា និង U-22 ម៉ាឡេស៊ី នឹងធ្វើឡើងនៅរសៀលនេះ វេលាម៉ោង ៣រសៀល (ម៉ោងនៅក្នុងប្រទេសកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial និងមានការផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕

https://s5.kh1.co/__image/w=650,h=593,q=100/e1/e1eb64607b959c3ebb25f69832e17d561e0d7787.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T