វិធីសាស្ត្រ ៥ យ៉ាងដើម្បីការពារនិងថែរក្សាស្បែករបស់អ្នក

//s5.kh1.co/ca/cacb30dbef0cd33111ddcbb8ddb52dd2587068b7.jpg
នារី

 ០៤-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ប្រសិនបើអ្នកប្រយ័ត្ននឹងអ្វីដែលអ្នកប្រើលើផ្ទៃមុខនិងសក់របស់អ្នក​ និងអ្វីដែលអ្នកញ៉ាំ វានឹងអាចជួយឱ្យស្បែករបស់អ្នកមានភាពស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១​.ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​សំណើម

លោក Bav Shergill  អ្នកពិគ្រោះយោបល់ផ្នែកបញ្ហាស្បែកនៅទីក្រុងស៊ូសស៊ីនិយាយថា៖ «អ្នកមានបញ្ហាកើតមុនរបស់ខ្ញុំជាច្រើនគិតថា ដោយសារស្បែកមានជាតិខ្លាញ់គឺពួកគេមិនអាចប្រើសារជាតិធ្វើឲ្យមានសំណើមបានទេ ។» ប៉ុន្តែប្រសិនបើអ្នកដុសប្រេងចេញពីស្បែក វានឹងផ្តល់បានផលកាន់តែច្រើនដើម្បីបង្កើតឲ្យមានសំណើមវិញ។ ផ្តល់សំណើមដល់ស្បែករបស់អ្នកដើម្បីឲ្យវាមានភាពស្រស់ថ្លា ហើយវានឹងធ្វើអោយការលាបប្រេងរបស់អ្នកកាន់តែមានប្រសិទ្ធិភាពជាងការព្យាយាមលុបប្រេងចេញ។

https://s5.kh1.co/__image/w=650,h=434,q=100/ae/aef9a969fb220a532d52182cbd625390c0dcb89c.jpg

២.កុំរារាំងរន្ធញើសរបស់អ្នក

លោកស្រី Erica MacCallum មក​ពី​គ្លីនិកថែរក្សាស្បែក Eve Lom នៅញូវយ៉កនិយាយថា៖ «សារធាតុដែលរារាំងរន្ធញើសជាទូទៅគឺឡេការពារកម្តៅថ្ងៃ។ ដូច្នេះប្រសិនបើអ្នកប្រើវា​ជារៀងរាល់ថ្ងៃ សូមរកមើលផលិតផលណា​ដែល​មានស្លាកថា មិនស្ទះរន្ធញើស ឬគ្មានប្រេង។ ហើយម្យ៉ាងទៀតមិនត្រូវគេងទាំងនៅមានគ្រឿងតុបតែងខ្លួនឡើយ។»

អ្នកស្រី Sandy Skotnicki អ្នកជំនាញខាងសើស្បែកមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូនិយាយថា សូម្បីតែផលិតផលសក់ ជាពិសេសប្រេងក្រអូបនិងប្រេងដូងក៏អាចជួយឲ្យកើតមុននៅលើមុខ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការលាងសម្អាតវាមុនពេលអ្នកចូលគេង ។

៣.កម្ចាត់​ស្នាម​អុចខ្មៅ​ដោយ​ថ្នាំ​ប្រឆាំង​បាក់តេរី

លោកShergill មានប្រសាសន៍ថា៖ «មនុស្សគិតថាការកើតមុនគឺជាការបង្ករោគ ប៉ុន្តែវាមិនមែននោះទេ។ “វាគឺជាការរលាកស្បែកដែលអាចឱ្យមានការរាលដាលនៃបាក់តេរី។ ដែលរាងកាយប្រឆាំងនឹងបាក់តេរីអាចបណ្តាលឲ្យមានការកើតមុន។  ប្រសិនបើមនុស្សម្នាក់មានការកើតរយៈពេលយូរជាង ១០ ថ្ងៃវាអាចជាស្នាមរលាក។ លោក Shergill មានប្រសាសន៍ថា៖ «យើងចាំបាច់ត្រូវបន្តនិងព្យាបាលស្នាមអុចៗនៅពេលវាឡើងមក។ យើងច្រើនតែប្រើថ្នាំដូចជា Benzoyl Peroxide ។ ប្រសិនបើអ្នកចង់ប្រើប្រាស់ការព្យាបាលដទៃទៀត ប្រេងដើមឈើក៏អាចមានប្រសិទ្ធភាព។»

៤.កុំញេចមុនរបស់អ្នក

លោក Sergill និយាយថា៖​«កុំញេចមុន​របស់​អ្នក ព្រោះស្នាម​មុននឹងលេចចេញមកនៅពេលអ្នកលាងសម្អាតមុខរបស់អ្នក។» ​ ការញេចមុនគឺគ្មានប្រយោជន៍ទេ វានឹងអាចធ្វើឲ្យអ្នកមានស្នាម។

៥.កាត់បន្ថយអាហារដែលមានជាតិផ្អែម

នៅពេលដែលអ្នកញ៉ាំនំខេកឬអាហារដែលមានជាតិស្ករខ្ពស់ផ្សេងទៀត រាងកាយអ្នកអាចនឹងផលិតអាំងស៊ុយលីនបន្ថែម។ ភ័ស្តុតាងដែលថារបបអាហារមានជាតិស្ករខ្ពស់និងកំហាប់អាំងស៊ុយលីន ជាប់ទាក់ទងនឹងការបញ្ចេញជាតិសេរ៉ូមនៅលើផ្ទៃមុខអ្នកធ្វើឲ្យមានជាតិប្រេងកាន់តែច្រើន។ ចំណែកឯរបបអាហារដែលមានផ្ទុកជាតិស្ករទាប អាចជួយកាត់បន្ថយការកើតមុន។

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T