គិតត្រឹមព្រឹកនេះកម្ពុជាឈ្នះមេដាយសរុប២១ ខណៈ ៩ប្រភេទកីឡាទៀតបន្តការប្រកួតថ្ងៃនេះ!

//s5.kh1.co/38/384d00665c46e086d12121314a6e690081e663df.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ គិតត្រឹមម៉ោង ៨:៣០នាទី (ម៉ោងក្នុងប្រទេសកម្ពុជា) ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជា ឈ្នះបានមេដាយសរុប ២១ហើយនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ ក្នុងតារាងមេដាយ កម្ពុជា ឈ្នះបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១៧។ ក្នុងនោះចំណោមមេដាយសរុបទាំង២១នេះ បានមកពីប្រភេទកីឡា Arnis (គុនល្បុកត្តោ) ចំនួន២០ និងប្រភេទកីឡាសីប៉ាក់តាក្រចំនួន១ (មេដាយប្រាក់)។

https://s5.kh1.co/__image/w=650,h=434,q=100/26/2642d02e6f3590de54f42ead540b94d7fd10f58e.jpg

យ៉ាងណាក៏ដោយ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែមដូចជា ប្រដាល់គុនខ្មែរ, ប្រដាល់ Kickboxing, ប្រដាល់សកល, ប៉េតង់, តេក្វាន់ដូ ជីជីតស៊ូ និងប្រភេទកីឡាមួយចំនួនទៀត។

បច្ចុប្បន្នប្រទេសដែលកំពុងឈរនៅលេខ១ក្នុងតារាងមេដាយគឺម្ចាស់ផ្ទះហ្វីលីពីន ដោយឈ្នះមេដាយសរុប៩៦ មានមាស៤៨ ប្រាក់៣១ និងសំរឹទ្ធ១៧។ ខណៈដែលប្រទេសដែលឈរនៅចំណាត់ថ្នាក់ក្រោមគេបំផុតគឺទីម័រខាងកើត មិនទាន់ឈ្នះមេដាយបានមួយនៅឡើយ។

តារាងមេដាយគិតត្រឹមថ្ងៃនេះម៉ោង ៨:៣០នាទីព្រឹក
តារាងមេដាយគិតត្រឹមថ្ងៃនេះម៉ោង ៨:៣០នាទីព្រឹក

សម្រាប់នៅថ្ងៃទី០៤ ខែធ្នូនេះ កម្ពុជានឹងបន្តប្រកួតប្រជែងនៅលើប្រភេទកីឡាចំនួន៩ទៀតរួមមាន ប៉េតង់, សីដក់, បាល់ទះក្នុងសាល, វាយកូនបាល់, បាល់ទាត់, បេស្បល, ប្រដាល់សកល, ហែលទឹក និងហុកគី៕

ប្រភេទកីឡាទាំង៩ដែលនឹងត្រូវប្រកួតនៅថ្ងៃនេះ
ប្រភេទកីឡាទាំង៩ដែលនឹងត្រូវប្រកួតនៅថ្ងៃនេះ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T