បដិសេធមួយហើយ! គ្រូបង្វឹកឆ្នើមរូបនេះនិយាយថាគាត់មិនចាប់អារម្មណ៍នឹងការងារនៅ Arsenal នោះទេ

//s5.kh1.co/1f/1f494c8a12bd1299f98ad7e67dcf1b9b725e866a.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុម Leicester City លោក Brendan Rodgers បានបញ្ជាក់ថា លោកមិនបានចាប់អារម្មណ៍ក្នុងការទៅដឹកនាំក្លិប Arsenal បន្តពីលោក Unai Emery នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Emery ត្រូវបានក្លិបកាំភ្លើងធំ Arsenal បណ្ដេញចេញកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ បន្ទាប់ពីលោកដឹកនាំក្រុមមិនដែលស្គាល់ពាក្យថាឈ្នះ ក្នុង៨ប្រកួតចុងក្រោយ។

  លោក Brendan Rodgers
  លោក Brendan Rodgers

យ៉ាងណាមិញគេហទំព័រ Skysports បានបញ្ជាក់ថា ក្លិបកាំភ្លើងធំ Arsenal កំពុងពិចារណាលើគ្រូបង្វឹក៥រូប ដែលជាបេក្ខភាពអាចមកដឹកនាំបន្តពីលោក Emery ក្នុងនោះរួមមានលោក Massimiliano Allegri, លោក Brendan Rodgers, លោក Mikel Arteta, លោក Carlo Ancelotti និងលោក Nuno Espirito Santo។

បេក្ខភាពទាំង៥រូប
បេក្ខភាពទាំង៥រូប

ឆ្លើយតបទៅនឹងព័ត៌មានខាងលើនេះ គ្រូបង្វឹកក្រុម Leicester លោក Brendan Rodgers បាននិយាយក្នុងសន្និសិទកាសែតមុនជំនួបទល់នឹងក្រុម Watford ថ្ងៃព្រហស្បតិ៍ខាងមុខនេះថា៖

លោក Rodgers
លោក Rodgers

"ខ្ញុំកំពុងស្នាក់នៅ Leicester។ ខ្ញុំមិនចាប់អារម្មណ៍នឹងការងារនៅ Arsenal នោះទេ ហើយអ្វីដែលខ្ញុំនឹងនិយាយនោះគឺ ខ្ញុំកំពុងជាប់កុងត្រានៅទីនេះ ដូច្នេះវាជារឿងវែងឆ្ងាយទៅមុខទៀត។ ខ្ញុំដឹងថាគ្រូបង្វឹកជាច្រើនកំពុងបាត់បង់ការងាររបស់ពួកគេ យ៉ាងណាមិញ ក្លិបក៏មិនដែលនិយាយជាមួយខ្ញុំថាពេលណាពួកគេនឹងបណ្ដេញខ្ញុំចេញនោះដែរ ដូច្នេះមានន័យថាពួកគេកំពុងសប្បាយចិត្តពីររបៀបដែលពួកយើងកំពុងធ្វើការ។ ហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំរីករាយ ដូច្នេះខ្ញុំមិនចាំបាច់សម្លឹងទៅកន្លែងណាផ្សេងទៀតទេ។"

គួររម្លឹកផងដែរថាលោក Rodgers បានចាកចេញពីក្លិប Celtic មកដឹកនាំក្រុម Leicester កាលពីដើមឆ្នាំ២០១៩ ដោយក្នុងរដូវកាលនេះលោកបានដឹកនាំក្រុមកំពុងឈរចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្នក្នុងក្របខណ្ឌ Premier League ដោយឈ្នះ១០ដង ចាញ់២ដងនិងស្មើ២ដង៕

ប្រភព៖ independent

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T