នេះ​​​មូលហេតុ​ដែលបាក់​សំណង់​សាលា​ឆាន់ ​​កំពុង​​សង់​ក្នុង​ វត្តប្រាសាទគោក​ចក

//s5.kh1.co/a7/a7166c52099d66803f5f058fc0ca1f560032bf2e.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ ករណីបាក់សំណង់បេតុង​ប្លង់​សេ​សាលាឆាន់ដែល​កំពុង​សាងសង់​នេះ គឺមូល​ហេតុ​មក​​ពី​មេការ​សំណង់​មិន​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​លើ​ជ​ន្ទ​ល់​ទ្រ​បាន​ន័យ​ថា មានការ​ធ្វេសប្រហែស ទើប​ធ្វើ​ឱ្យ​បាក់​ទាំង​ផ្ទាំងសង្កត់​មក​លើ​មនុស្ស​ បណ្តាល​ឱ្យ​មាន​អ្នកបាត់បង់ជីវិតមនុស្សជា​បន្តបន្ទាប់​រហូត​ដល់​៣​នាក់ និង​របួសធ្ងន់​ស្រាល​១៣​នាក់ ព្រមទាំង​ព្រះសង្ឃ​១​អង្គ​ផង​ដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/f6/f6610d347dc3278f05e87ff21b866ae56d9e421e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/8a/8a3d752f69a54de734d6d804a4bc2c560c4ac25a.jpg

សូមរំលឹកថា យ៉ាង​ហោច​ណាស់​ ជន​រង​គ្រោះ​បាន​កើន​ដល់​១៦​នាក់​ ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ចេញពី​ក្រោម​សំណង់​ប្លង់​សេ​សាលាឆាន់​ដែល​បាក់​ក្នុង​ពេល​កំពុង​ចាក់​បេតុង​សាងសង់​នៅ​វត្ត​ប្រាសាទគោក​ចក សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្ដសៀមរាប ក្នុង​នោះ​៣​នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​១៣​នាក់ រង​របួសធ្ងន់​និង​ស្រាល ។

https://s5.kh1.co/__image/w=650,h=379,q=100/2c/2c96bb328386484927b07b7686a8b8b9f999c18c.jpg

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ដែល​កំពុង​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៣​នាក់​ដែល​បាន​ស្លាប់​នោះ មាន​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ក្រោយ​ពេល​នាំ​ទៅ​ធ្វើការ​សង្គ្រោះ ។ក្រុម​ជួយ​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ក៏​កំពុង​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដោយ​សហការ ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត ក្នុង​ហេតុការណ៍​ដ៏​តក់ស្លុត​នេះ​ក៏​មាន​វត្តមាន​លោក ទៀ សីហា អា​ភិ​បាល​ខេត្ត​បាន​ទៅ​ពិនិត្យ​សភាពការណ៍​ជាក់ស្តែង ។

https://s5.kh1.co/__image/w=650,h=379,q=100/86/86dea87836e33f453cb23efbc3576d3aa8af1c6b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/2b/2ba58b23617ec3f61db4ef0dc441c678bfc24839.jpg

សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២ ធ្នូ មាន​ហេតុការណ៍​បាក់​ប្លង់​សេ​សាលាឆាន់​កម្ពស់​៨​ម៉ែត្រ ដែល​មាន​ទំហំ​៣០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ដែល​កំពុង​សាងសង់ នៅ​ក្នុង​វត្ត​ប្រាសាទគោក​ចក ។លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ខេត្តសៀមរាប ដែល​បាន​ដឹកនាំ​បញ្ជា​កងកម្លាំងប្រដាប់អាវុធ សហការ​ជាមួយ​ប្រជាពល​រដ្ឋ​ធ្វើការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​យ៉ាង​សស្រាក់សស្រាំ តាំងពី​ពេល​កើតហេតុ​ដំបូង​រហូត​មក ។

https://s5.kh1.co/__image/w=650,h=379,q=100/11/11b135a61d233dd23beabd4226f9edc8f7fb320a.jpg

អ្នក​ស្លាប់​ទាំង​៣​នាក់ រួម​មាន​៖ទី​១-​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំទី​២-​ឈ្មោះ យិ​ន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំទី​៣-​ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។

https://s5.kh1.co/__image/w=650,h=379,q=100/36/36b62af91d36adbbadd7360676d80e2c3af5c31d.jpg

បើ​តាម​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ករណី​បាក់​ប្លង់​សេ​សាលាឆាន់ របស់​វត្ត​ប្រាសាទគោក​ចក ដែល​កំពុង​សាងសង់​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​ការ​ធ្វេសប្រហែស​របស់​វិស្វករ​សំណង់ ។ ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​៣​នាក់ និង របួសធ្ងន់ ស្រាល​១៣​នាក់ ក៏​រួម​មាន​ទាំង​ព្រះសង្ឃ​១​អង្គ​ផង ដែល​កំពុង​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៕

https://s5.kh1.co/__image/w=650,h=379,q=100/95/95e86cdb297d2b3bb7aa42b5afe5f3f14c4ce806.jpg
https://s5.kh1.co/__image/w=650,h=379,q=100/f6/f65fae8ab625a78bb0fe6936a9af785728b6a757.jpg
https://s5.kh1.co/__image/w=650,h=379,q=100/6f/6f5c3f3087c81f3df72e7eb3632638600676fc67.jpg
https://s5.kh1.co/__image/w=650,h=379,q=100/20/20537e8aa398d29319b973411349fc9df582359f.jpg
https://s5.kh1.co/__image/w=650,h=379,q=100/82/82881ab84d23a08d5f335fce170d63574f59919d.jpg
https://s5.kh1.co/__image/w=650,h=379,q=100/30/30b7f9780d20aa9c5bbc8ebade13b6570b0465c2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/95/9511e9598cf3291690dd5c9c47d3429c16ea1bac.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a7/a7166c52099d66803f5f058fc0ca1f560032bf2e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/f1/f1be39fcad3092de53574edb65a71278e4d335e4.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T