ធ្លាប់តែឃើញ សុខ សីឡាលីន បកស្រាយបទចម្រៀងសម័យ ដល់ពេលប្ដូរអារម្មណ៍ជា ប្រភេទភ្លេងការវិញ ពីរោះមិនធម្មតាទេ! (មានវីដេអូ)

//s5.kh1.co/04/048fbd55aedb862ea3cbcf1088d992513e4af252.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា សុខ សីឡាលីន  ជាតារាចម្រៀងស្រី ដ៏ល្បីមួយរូបប្រចាំ ផលិតកម្មហង្សមាស ដែលប្រកដដោយទឹកដម សម្លេងពីរោះរណ្ដំ និងមានរូបសម្ផស្សស្រស់ស្អាត លេចធ្លោខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ សុខ​ សីឡាលីន ក៏ត្រូវបានប្រិយមិត្តរាល់គ្នា ពេញចិត្តយ៉ាងខ្លាំង រាល់ពេលដែលរូបនាងបកស្រាយបទចម្រៀង ជាភាសាអង់គ្លេសម្ដងៗ ពិតជាច្រៀងបានពីរោះ និងស្រែកបានខ្ពស់ មិនចាញ់តារាបរទេសទេ។

ប៉ុន្តែ ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលកាន់តែខ្លាំង តាមរយៈវីដេអូមួយ ក្នុងបណ្ដាញសង្គម។ ក្នុងពេលនោះដែរ សុខ សីឡាលីន បានបកស្រាយបទចម្រៀង បែបភ្លេងការ យ៉ាងពិរោះរណ្ដំ និងដាក់មនោសញ្ចេតនា បានល្អទៅតាម បទចម្រៀងបុរាណទៀតផង។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញវីដេអូនោះភ្លាម មានហ្វេនៗជាច្រើន ពេញចិត្ត និងសរសើរថា សុខ សីឡាលីន ពិតជាសមជា តារាចម្រៀងលំដាប់ជួរមុខមែន ដោយមានសម្លេង អាចច្រៀងបានគ្រប់បទបែបតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

សុខ សីឡាលីន
សុខ សីឡាលីន
សុខ សីឡាលីន
សុខ សីឡាលីន
សុខ សីឡាលីន
សុខ សីឡាលីន
សុខ សីឡាលីន ច្រៀងភ្លេងការ
សុខ សីឡាលីន ច្រៀងភ្លេងការ
សុខ សីឡាលីន ច្រៀងភ្លេងការ
សុខ សីឡាលីន ច្រៀងភ្លេងការ
សុខ សីឡាលីន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T