អាមេរិក៖ ស្ដ្រីម្នាក់បានធ្វើដំណើរពីទីក្រុង Pensacola ទៅកាន់ទីក្រុង Miami ក្នុងរដ្ឋ Florida ដោយជើងហោះហើរមួយដែលមានឈ្មោះថា American Eagle។ កំឡុងពេលហោះឡើងស្ត្រីម្នាក់នេះបានត្អូញត្អែរពីស្ថានភាពជំងឺរបស់ខ្លួន និងបានស្នើសុំកន្លែងទូលាយសមរម្យមួយនៅលើយន្តហោះ ប៉ុន្តែត្រូវបានបុគ្គលិកនៅលើយន្តហោះបដិសេធដោយសារមិនមានកន្លែងទំនេរ។ បន្ទាប់ពីហោះបានមួយម៉ោង អ្នកបើកយន្តហោះក៏សម្រេចចិត្តហោះត្រឡប់ទៅទីក្រុង Pensacola វិញដោយសារស្ត្រីម្នាក់នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេលត្រឡប់មកដល់ទីក្រុង Pensacola វិញបុគ្គលិកនៅលើយន្តហោះដឹងថាស្ត្រីម្នាក់នោះមិនមានជំងឺដូចអ្វីដែលគាត់បានលើកឡើងនោះទេ រួចស្ត្រីម្នាក់នោះត្រូវបានស្នើសុំឲ្យចុះពីយន្តហោះ ប៉ុន្តែគាត់មិនព្រមចុះទៅណាឡើយ ខណៈអ្នកដំណើរឯទៀតបានចាកចេញជាធម្មតា។ បន្តិចក្រោយមកប៉ូលិសក៏មកដល់ និងបាននិយាយជាមួយគាត់ រួចហើយទើបគាត់ព្រមចាកចេញ។ ស្ត្រីរូបនោះត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន និងត្រូវបានបញ្ជូនទៅកន្លែងសុខភាពផ្លូវចិត្ត។ ប៉ូលិសមិនបានបញ្ចេញឈ្មោះស្ត្រីម្នាក់នោះឡើយ ហើយឥឡូវគាត់ក៏មិនត្រូវបានចោទប្រកាន់ពីបទអ្វីដែរ។
យ៉ាងណាក៏ដោយ នេះជាមេរៀនមួយសម្រាប់អ្នកក្រោយមិនឲ្យយកគម្រូអាក្រក់តាមគាត់៕