មិនដឹងត្រូវបំបែកក្រុម ឬនៅបន្តទេ! ជោគវាសនារបស់ IZ*ONE និង X1 នឹងត្រូវសម្រេចចុងឆ្នាំនេះហើយ

//s5.kh1.co/41/41b6798397765363223961a182ef8587f0e1ef94.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តដែលជាអ្នកតាមដាន រឿងរ៉ាវពាក់ព័ន្ធនឹងកម្មវិធី Produce 101 និង Produce 48 បានជ្រាបរួចមកហើយថា កម្មវិធីនេះត្រូវចាប់បានថាមានការស៊ីសំណូក ក្លែងបន្លំសន្លឹកឆ្នោត នៅវគ្គចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅពេលនេះ ជោគវាសនារបស់ក្រុមចម្រៀង X1 និង IZ*ONE ដែលកំពុងតែទទួលបានភាពជោគជ័យទាំងពីរ នឹងត្រូវសម្រេចនាចុងឆ្នាំ២០១៩នេះហើយ ក្រោមការសម្រេចចិត្តពី CJ ENM ជាមួយនឹងផលិតកម្មរបស់សមាជិកនីមួយៗ។

ក្នុងនោះដែរ ផ្អែកតាមប្រភព Ilgan sports បានឲ្យដឹងថា ពួកគេកំពុងតែគិតថាគួរតែឲ្យក្រុមចម្រៀងទាំងពីរនេះ នៅបន្តរហូតដល់ចប់កុងត្រា ឬត្រូវបំបែកក្រុមនាចុងឆ្នាំនេះទេ។ ចំណែកឯក្រុម X1 វិញ ហ្វេនៗកូរ៉េជាច្រើន បាននិយាយថាគ្មានហេតុផលណាឲ្យក្រុមបុរសទើបតែលេចមុខនេះ បន្តទៀតនោះទេ។

ម៉្យាងវិញទៀត CJ ENM កំពុងតែពិភាក្សា និងមិនទាន់សម្រេចចិត្តថា គួរតែបង្ហាញពីចំណាត់ថ្នាក់ពិតប្រាកដ របស់សមាជិកនីមួយៗ ដែលត្រូវជាប់នោះទេ ព្រោះពួកគេគិតថា ការធ្វើរបៀបនេះអាចនឹងធ្វើឲ្យ សមាជិកក្នុងក្រុម និងអ្នកហ្វឹកហាត់ដែលត្រូវគេបន្លំសន្លឹកឆ្នោតឲ្យធ្លាក់ មានបញ្ហាផ្លូវចិត្ត ដោយប្រការណាមួយក៏ថាបាន។ ដូច្នេះហើយ រឿងរ៉ាវដ៏ស្មុគស្មាញនេះ កំពុងតែនៅក្រោមការពិភាក្សារ និងគិតគូយ៉ាងយកចិត្តទុកដាក់បំផុត ពីថ្នាក់ដឹងនាំនៃផលិតកម្មនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ផលិតករដែលទទួលសំណូក
ផលិតករដែលទទួលសំណូក
X1
X1
IZ*ONE
IZ*ONE
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T