គម្រោងវិនិយោគវីឡាលំហែកាយបែបទំនើបជាលើកដំបូង នៅខេត្តកំពតបានប្រកាសសាងសង់ជាផ្លូវការ!

//s5.kh1.co/b7/b7f88f7c41d1f732913012a8929e0f71def3faea.jpg
សង្គម

 ០២-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គម្រោងផ្ទះវីឡាលំហែកាយលើកដំបូង FOREST HAMONY ដែលស្ថិតនៅលើផ្ទៃដីរហូតដល់១៣ហិកតា បានចាប់ផ្តើមប្រកាសសាងសង់់ជាផ្លូវការហើយ ក្រោមការបោះទុនវិនិយោគទឹកប្រាក់១៨លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

FOREST HAMONY ស្ថិតនៅក្នុងភូមិផារី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយត្រឹម១៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត។

ពិធីសម្ពោធជាផ្លូវការគម្រោងផ្ទះវីឡាលំហែ Forest​ Hamony
ពិធីសម្ពោធជាផ្លូវការគម្រោងផ្ទះវីឡាលំហែ Forest​ Hamony

គម្រោងប្រកបដោយ​ប្រណីតភាព​នេះ​ បាន​នឹង​កំពុង​ជម្រុញ​បន្ថែម​ទៀត​លើ​សក្តា​នុ​ពល​ ដែល​មានស្រាប់​នៅក្នុង​ខេត្តកំពត​ ដែល​ជា​តំបន់​កំពុង​មានការ​វិនិយោគ​យ៉ាងច្រើន​លើ​លំនៅ​ដ្ឋាន​ និង​រមណីយដ្ឋាន​ទេសចរណ៍​ ប៉ុន្តែ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​របស់​គម្រោង Forest​ Hamony​ ជា​ស្ទីល​ថ្មី​មួយ​ ដែល​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​ទទួល​បាន​ប្រាក់ចំណេញ​ និង​សម្រាប់ការ​លំ​ហែកម្សាន្ត​ប្រកប​ភាព​ស្រស់ស្រាយ​។

ពិធីសម្ពោធជាផ្លូវការគម្រោងផ្ទះវីឡាលំហែ Forest​ Hamony
ពិធីសម្ពោធជាផ្លូវការគម្រោងផ្ទះវីឡាលំហែ Forest​ Hamony

យោង​តាម​សេចក្តី​ប្រកា​សព័ត៌មាន​របស់​ក្រុមហ៊ុន​ Forest​ Hamony ​បាន​ឲ្យដឹង​ថា​ គម្រោង Forest​ Hamony​ នឹង​មានផ្ទះ​វីឡា​លំ​ហែ​ ដែល​សាងសង់​នៅ​ប្រប​នឹង​ជើង​ភ្នំ​តូច​ៗ ដែល​មាន​ទេសភាព​ស្រស់បំព្រង​ ជាមួយនឹង​បឹង​ទំហំ៤,០០០ម៉ែត្រការ៉េ​ ដែល​ផ្តល់​ឲ្យ​នូវ​ខ្យល់អាកាស​បរិសុទ្ធ​ ។

ប្លង់គំរូគម្រោងវីឡាលំហែ
ប្លង់គំរូគម្រោងវីឡាលំហែ

គម្រោងនេះ​មានផ្ទះ​សរុប​ចំនួន៩០​ ដោយ​ផ្ទះ​នី​មួយ​ៗ មាន​អាងហែលទឹក​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​  មាន​សួនច្បារ​ផ្ទាល់ខ្លួន​ ជាមួយ​ទំហំដី២៤ គុណ​នឹង ៣០ម៉ែត្រការ៉េ​។ ដោយ​ផ្តោត​លើ​ការសម្រប​ខ្លួន​ ជាមួយនឹង​លក្ខខ័ណ្ឌ​ប្រែប្រួល​អាកាសធាតុ​ គម្រោងនេះ​ត្រូវ​បាន​ស្ថាបត្យករ​គូរ​ និង​សាងសង់​ឡើង​ដោយ​ឈរ​លើ​ភាព​បៃតង​ ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី​ ដើម្បី​ធ្វើឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​កភាព​។

ផ្ទះ​នីមួយ​ៗក្នុង​គម្រោងនេះ​ នឹង​សាងសង់​ឡើងលើ​ផ្ទៃដី​ធំ​ទូលាយ​ មា​នរ​បង​ព័ទ្ឋ​ជុំវិញ​ ​ដោយមាន​ទំហំ​ចាប់ពី ៣៦០​ ទៅ ៧២០ម៉ែត្រការ៉េ​ កំពស់២ជាន់​ និង​មានការ​រៀបចំ​សួនច្បារ​យ៉ាង​ស្រស់​ស្អាត​សំរាប់​ផ្ទះ​នីមួយ​ៗ។ ចំណែក​វីឡា​លំហែកាយ​វិញ​ ចាប់ផ្តើម​ពី​តម្លៃ១៧ម៉ឺន​ដុល្លារ​អាមេរិក​ ដល់ជាង២២ម៉ឺនដុល្លារ ​ ហើយ​តម្លៃ​ផ្ទះ​នី​មួយ​ៗមាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​ទំហំដី​ ទីតាំង​ និង​រចនា​បទ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ Forest​ Hamony​ បាន​និង​កំពុង​ទទួលការ​កក់​ប្រាក់​ពីអ​តិថិ​ជនប​ណ្តើរៗ​ហើយ​។

ប្លង់គំរូគម្រោងវីឡាលំហែ
ប្លង់គំរូគម្រោងវីឡាលំហែ

លោក ​Saraj​ Shutton​ តួនាទីជា CEO of Century 21 Cambodia បាន​មានប្រសាសន៍​ឲ្យដឹងក្នុងពិធីសម្ពោធគម្រោងកាលពីព្រឹកថ្ងៃទី៣០ វិចិ្ឆកា កន្លងមកថា៖

«ខេត្តកំពតកំពុងមានការរីកចម្រើនខ្លាំង និងមានសក្តានុពលជាច្រើន សំរាប់ការអភិវឌ្ឍលើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារខេត្តនេះមានភាពអំណោយផលមួយចំនួនដូចជា មានចម្ងាយជិតនឹងរាជធានីភ្នំពេញ មានការកសាងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានការសាងសង់កំពង់ផែទឹកជ្រៅធំមួយ ដែលជាកំពង់ផែធំមួយបន្ទាប់ពីក្រុងព្រះសីហនុ»។

លោកបន្តថា៖

«ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តកំពត មានឆន្ទៈយ៉ាងមុតមាំក្នុងការជួយជំរុញ និងសម្រួលការវិនិយោគនៅក្នុងខេត្តឲ្យមានភាពរីកចម្រើនខ្លាំង។ ក្រៅពីមានសក្តានុពលលើទីតាំងភូមិសាស្រ្ត  ហេដ្ឋារចនាសម្ព័ន្ឋ វិស័យកសិកម្មរបស់ខេត្ តក៏មានភាពល្បីល្បាញ ដូចជាម្រេច ធូរ៉េនជាដើម ពិសេសវិស័យទេសចរណ៍ក្នុងខេត្តក៏មានភាពរីកចម្រើនខ្លាំង»។

ប្លង់គំរូគម្រោងវីឡាលំហែ
ប្លង់គំរូគម្រោងវីឡាលំហែ

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong និងជាសហភាគហ៊ុនិកក្នុងគម្រោង FOREST HAMONY បានសម្តែងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែកវិនិយោគគម្រោងនេះ ពិសេសជាការចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍ វិស័យអចលនទ្រព្យក្នុងខេត្តកំពត ឲ្យកាន់់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា៖

«នេះជាគម្រោងប្រវត្តិសាស្រ្តសម្រាប់ខេត្ត ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍ ក៏ដូចជាជំរុញឲ្យខេត្តកាន់តែមានភាពទាក់ទាញ ដោយសារគំរោង FOREST HAMONY សាងសង់ឡើងប្រកបដោយបទដ្ឋានអន្តរជាតិ និងផ្តោតលើការរស់នៅប្រកបដោយភាពបៃតង និងការលំហែប្រកបដោយស្តង់ដារអន្តរជាតិ»។

ប្លង់គំរូគម្រោងវីឡាលំហែ
ប្លង់គំរូគម្រោងវីឡាលំហែ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T