ចិន៖ ថ្ងៃកំណើតត្រូវបានគេចាត់ទុកថា ជាថ្ងៃអបអរសាទរជាមួយមិត្តភក្តិ និងក្រុមគ្រួសារប៉ុន្តែសម្រាប់ស្ត្រីវ័យ៦៩ឆ្នាំម្នាក់នេះវិញ បានទទួលទានអាហារថ្ងៃខួបកំណើតរបស់ខ្លួនតែម្នាក់ឯងនៅក្នុងភោជនីយដ្ឋាន ព្រោះគ្មាននរណាម្នាក់មកអបអរជាមួយគាត់ឡើយ។ 

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមាននាមត្រកូលថា Wang  រស់នៅក្នុងទីក្រុង Anshan ប្រទេសចិន ហើយគាត់មិនមានសាច់ញាតិផ្សេងឡើយ ក្រៅពីម្តាយអាយុ៩០ឆ្នាំ ដែលមិនអាចដើររួច និងកូនប្រុសម្នាក់ ដែលកំពុងធ្វើការនៅឆ្ងាយ។ ចំណែកស្វាមីរបស់គាត់ បានស្លាប់កាលពី៣០ឆ្នាំមុនមកម៉្លេះ។ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ  គាត់បានទៅភោជនីយដ្ឋានមួយកន្លែងម្នាក់ឯង ដោយមាននំខេកតូចមួយ និងកុម៉្មង់ម្ហូបចំនួនពីរមុខ ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន។

បើយោងតាមសម្ដីរបស់បុគ្គលិកនៅទីនោះបានឲ្យដឹងថា អ្នកស្រី Wang បានទាញទូរសព្ទថតវីដេអូដើម្បីផ្ញើទៅកាន់កូនប្រុសដោយនិយាយថា៖

ក្រោយពីបានឮពាក្យទាំងអស់ចេញពីមាត់អ្នកស្រី Wang រួចមក បុរសម្នាក់ដែលអង្គុយក្បែរនោះបានដើរសំដៅទៅកាន់អ្នកស្រី Wang ហើយនិយាយថា៖

បន្ទាប់មកទៀត បុរសនោះក៏បានដើរទៅកន្លែងគិតប្រាក់ រួចចេញថ្លៃម្ហូបឲ្យអ្នកស្រី Wang បើទោះបីជាម្ចាស់ភោជនីយដ្ឋាន បានប្រាប់ថាពួកគេនឹងផ្តល់នូវអាហារដោយឥតគិតថ្លៃ ទៅកាន់អ្នកស្រី Wang ក៏ដោយ។ ចំណែកអ្នកស្រី Wang បានបដិសេធមិនព្រមទទួល និងបម្រុងឲ្យប្រាក់ទៅកាន់បុរសនោះវិញ ប៉ុន្ដែបុរសនោះមិនទទួលឡើយ។

អ្នកស្រី Wang បាននិយាយថា៖

ក្រោយពីរឿងរ៉ាវដ៏រំជួលចិត្តខាងលើនេះ ត្រូវបានចែករំលែកនៅលើបណ្តាញអ៊ិនធើណែតរួចមក មានមហាជនជាច្រើនកោតសរសើរពីទឹកចិត្តរបស់បុរសនោះ និងចូលរួមជូនពរថ្ងៃកំណើតរបស់អ្នកស្រី Wang ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Wang
បុរសដែលចេញថ្លៃម្ហូបឲ្យ
បុរសនោះនៅកន្លែងគិតប្រាក់
បុរសនោះចាកចេញពីភោជនីយដ្ឋាន
អ្នកស្រី Wang បម្រុងប្រគល់ប្រាក់ឲ្យទៅបុរសនោះវិញ
អ្នកស្រី  Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]