ខួបអាពាហ៍ពិពាហ៍២ឆ្នាំ ស្មានតែ សុគន្ធ និសា និងស្វាមី មិនធ្វើកម្មវិធីអី មានឯណា អ្នកទាំងពីរបានធ្វើបែបនេះ មើលទៅឡើងស្វីត!

//s5.kh1.co/c6/c6ecafeb34148a9d58a02a75a329878ae9e1c4ea.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយភ្លេតសោះ ពេលនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានចូលរោងការជាមួយស្វាមីរបស់ខ្លួន រយៈពេល២ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលឈានដល់ថ្ងៃគម្រប់២ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍នេះដែរ គេសង្កេតឃើញថា អ្នកនាង សុគន្ធ និសា និងស្វាមី ហាក់ដូចមិនបានធ្វើកម្មវីធីនោះទេ ដែលធ្វើឲ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរប្រហែលជាមិនទាន់មានពេល សម្រាប់រៀបចំកម្មវិធីនេះ។

ក៏ប៉ុន្តែបើផ្អែកតាមគណនី IG ផ្ទាល់ខ្លួនរបស់អ្នកនាង សុគន្ធ និសា បានបង្ហោះរូបលើ Story មួយស​ន្លឹក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញរូបភាព អ្នកនាងសុគន្ធ និសា និងស្វាមី បានទៅញ៉ាំអាហារមួយកន្លែងយ៉ាងសាមញ្ញ ជាមួយផ្កាកុលាបមួយបាច់ ដែលមើលទៅពិតជារ៉ូមែនទិក ភ្ជាប់នឹង Caption ថា៖ 

ខួបអាពាហ៍ពិពាហ៍២ឆ្នាំ ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្របានចាប់អារម្មណ៍ថា ចាប់តាំងពីអ្នកនាង សុគន្ធ និសា និងស្វាមី រៀបការមក គេមិនដែលឃើញអ្នកទាំងពីរបង្ហាញភាពឡូយឆាយនៅលើបណ្តាញសង្គមនោះទេ ហើយអ្នកទាំងពីរតែងតែធ្វើអ្វីៗបែបសាមញ្ញៗ ដែលមើលទៅពិតជាគួរឲ្យសរសើរមែនទែន៕

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
រូបសុគន្ធនិសា បង្ហោះលើអាយជី
រូបសុគន្ធនិសា បង្ហោះលើអាយជី
សុគន្ធ និសា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T