ប្លែកមែន! រុស្ស៊ីប្រើប្រាស់វ៉ែនតា VR បំពាក់ទៅលើសត្វគោ (មានវីដេអូ)

//s5.kh1.co/d2/d2d1cdd18cd55d1340c03d1e1bcb6ea61423b5ea.jpg
សង្គម

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

រុស្ស៊ី៖ ប្រជាកសិករនៅប្រទេសរុស្ស៊ីជាក់ស្តែងបានធ្វើពិសោធន៍ជាមួយវ៉ែនតា VR ដើម្បីជាឧបករណ៍​កាត់បន្ថយអារម្មណ៍តានតឹងរបស់សត្វគោ និងអាចបង្កើនការផលិតទឹកដោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម និងស្បៀងអាហារនៅតំបន់ក្នុងទីក្រុងមូស្គូបានឲ្យដឹងថា ​វ៉ែនតា VR ត្រូវបានកែសម្រួលដើម្បីតម្រូវតាមក្បាលគោ “ដែលវាអាចបង្ហាញនូវទេសភាពដ៏ស្រស់ត្រកាលនៃវាលស្រែនារដូវក្តៅ” ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្តល់ដោយ Storyful បានឲ្យដឹងថា វ៉ែនតា VR នេះទៀតសោតក៏អាចជួយកាត់បន្ថយភាពតានតឹង និងបង្កើនភាពរីករាយដល់ហ្វូង​គោផងដែរ។

កម្មវិធីនេះត្រូវបានគេរាយការណ៍ថា ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគដោយសាកលវិទ្យាល័យ Wageningen និង​ការស្រាវជ្រាវនៅប្រទេសហូឡង់ដែលបានសន្និដ្ឋានថា ស្ថានភាពបរិស្ថានអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពគោ និងគុណភាពនៃទឹកដោះគោ។

ផលប៉ះពាល់ជាក់ស្តែងលើផលិតកម្មទឹកដោះគោមិនទាន់ត្រូវបានបង្ហាញឱ្យដឹងពេញលេញនៅឡើយទេ ប៉ុន្តែវានឹងក្លាយជាប្រធានបទនៃការសិក្សានាពេលអនាគត។

សេចក្តីប្រកាសព័ត៌មាន​បានសរសេរថា "អ្នក​បង្កើតឧបករណ៍នេះឡើងមានបំណងធ្វើ​ការពង្រីកគម្រោង និងធ្វើទំនើបកម្មវិស័យផលិតទឹកដោះគោឲ្យបានកាន់តែខ្លាំងឡើង"៕

កសិករនៅប្រទេសរុស្សីប្រើឧបករណ៍ VR ពាក់ឲ្យសត្វគោ
កសិករនៅប្រទេសរុស្សីប្រើឧបករណ៍ VR ពាក់ឲ្យសត្វគោ
កសិករនៅប្រទេសរុស្សីប្រើឧបករណ៍ VR ពាក់ឲ្យសត្វគោ
កសិករនៅប្រទេសរុស្សីប្រើឧបករណ៍ VR ពាក់ឲ្យសត្វគោ
កសិករនៅប្រទេសរុស្សីប្រើឧបករណ៍ VR ពាក់ឲ្យសត្វគោ
កសិករនៅប្រទេសរុស្សីប្រើឧបករណ៍ VR ពាក់ឲ្យសត្វគោ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T