គិតត្រឹមព្រឹកនេះ កម្ពុជាឈ្នះមេដាយសរុប៩ ខណៈ ៥ប្រភេទកីឡាទៀតបន្តប្រកួតថ្ងៃនេះ!

//s5.kh1.co/34/348b8952d0addcb617f9e9e8cb8a9291d8f37d28.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ស៊ីហ្គេម៖ គិតមកត្រឹមព្រឹកថ្ងៃទី០២ ខែធ្នូ ម៉ោង៨ព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជា កម្ពុជាកំពុងឈរនៅចំណាត់ថ្នាក់លេខ៧បណ្ដោះអាសន្ន ក្នុងតារាងមេដាយព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=435,q=100/ce/cef62c4303de194e20dcba946dcc292d3e8b743c.jpg

រយៈពេលមួយថ្ងៃនៃការប្រកួតជាផ្លូវការបានចាប់ផ្ដើម កម្ពុជា ឈ្នះបានមេដាយសរុប៩ ប្រាក់៣ និងសំរឹទ្ធ៦ ដោយមិនទាន់អាចឈ្នះមេដាយមាសបាននៅឡើយ។ មេដាយប្រាក់២ និងសំរឹទ្ធ៦ បានមកពីប្រភេទកីឡាគុនល្បុក្កត្តោ (Arnis) ខណៈមេដាយប្រាក់មួយគ្រឿងទៀតបានមកពីប្រភេទកីឡា សីប៉ាក់តាក្រ។

សម្រាប់ប្រទេសដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១ និងឈ្នះបានមេដាយច្រើនជាងគេគឺម្ចាស់ផ្ទះហ្វីលីពីន ដោយឈ្នះបានមេដាយសរុប៤៤ មាស២២ ប្រាក់១៣ និងសំរឹទ្ធិ៩។ ខណៈប្រទេសដែលនៅឈរនៅចំណាត់ថ្នាក់លេខ១១ និងមិនទាន់អាចឈ្នះមេដាយគឺទីម័រខាងកើត។

តារាងចំណាត់ថ្នាក់មេដាយ 
តារាងចំណាត់ថ្នាក់មេដាយ 

គួរឲ្យដឹងដែរថា សម្រាប់នៅថ្ងៃទី០២ ខែធ្នូនេះ អត្តពលិករបស់កម្ពុជា នឹងនៅបន្តការប្រកួតលើ ៥ប្រភេទកីឡាទៀតរួមមាន បាល់ទាត់, បាល់បោះ, សីប៉ាក់តាក្រ, ល្បុក្កត្តោ (Arnis) និង កីឡាវាយកូនបាល់ (Tennis)៕

កម្មវិធីការប្រកួតរបស់កម្ពុជានៅថ្ងៃទី០២ ខែធ្នូ
កម្មវិធីការប្រកួតរបស់កម្ពុជានៅថ្ងៃទី០២ ខែធ្នូ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T