ល្អណាស់! Ronaldo ស៊ុតវាយបកជួយ Juventus បន្តភាពមិនទាន់ចាញ់ ប៉ុន្តែ….. (មានវីដេអូ)

//s5.kh1.co/e1/e18980522ed1e4aded7c5da68b04ca14829a59da.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ជើងឯករដូវកាលមុន Juventus បានបន្តភាពមិនទាន់ចាញ់របស់ខ្លួននៅរដូវកាលនេះ បន្ទាប់ពីប្រកួតស្មើគ្នាជាមួយក្រុមភ្ញៀវ Sassuolo ២ទល់នឹង២ ក្នុងការប្រកួតសប្ដាហ៍ទី១៤ នៅកីឡដ្ឋាន Allainz Stadium ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៤ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Juventus និង Sassuolo
ការប្រកួតរវាង Juventus និង Sassuolo

Juventus ជាអ្នកបើកការនាំមុខមុនទៅលើក្រុមភ្ញៀវនៅក្នុងការប្រកួតតាមរយៈការស៊ុតរបស់កីឡាករប្រធានក្រុម Leonardo Bonucci នៅនាទីទី២០។ ២នាទីបន្ទាប់ ពោលគឺនៅនាទីទី២២ Sassuolo បានវាយបកតាមស្មើវិញដោយការច្កឹះបាល់បញ្ជូលទីផុតដៃអ្នកចាំទីរបស់ Juventus កីឡាករ Buffon យ៉ាងល្អ។ លទ្ធផល ១-១ បានបន្តរហូតដល់ចប់វគ្គទី១។

កីឡាករ  Leonardo Bonucci ស៊ុតបញ្ចូលទី
កីឡាករ  Leonardo Bonucci ស៊ុតបញ្ចូលទី

ការប្រកួតអូសបន្លាយចូលដល់វគ្គទី២ នៅនាទីទី៤៧ Sassuolo បានបន្តរកបាន ១គ្រាប់ទៀតដែលធ្វើបានសម្រេចដោយកីឡាករ Francesco Caputo។ ឈានដល់នាទីទី៦៨ទើប Juventus អាចតាមស្មើវិញបានតាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រដែលធ្វើបានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បន្ទាប់ពីខ្សែការពារ Sassuolo បង្កកំហុសមកលើ Dybala នៅក្នុងប្រអប់គ្រោះថ្នាក់។ លទ្ធផលបញ្ចប់ការប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២។

ការប្រកួតរវាង Juventus និង Sassuolo
ការប្រកួតរវាង Juventus និង Sassuolo

បើទោះបីជា Ronaldo បានជួយឲ្យ Juventus បន្តភាពមិនទាន់ចាញ់ក៏ពិតមែន ប៉ុន្តែក្រុមរបស់លោក Mauricio Sarri បានបាតបង់តំណែងកំពូលតារាង ធ្លាក់មកឈរលេខ២បណ្ដោះអាសន្ន ដោយចាញ់ពិន្ទុ Inter Milan ១ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T