អារម្មណ៍មនុស្សស្រី​ 5 យ៉ាង ដែលចង់បានពីមិត្តប្រុស

//s5.kh1.co/1b/1b8e1786ca4d378ac6a25e436cfd2b895409079c.jpg
យល់ដឹង

 ០៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/ba/baf9e0097b2523f30b6f1dcd6a0e69ab82d95682.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថានាងជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងពិសេសសម្រាប់បុរសជាទីស្រលាញ់របស់នាង។ តើអ្នកនឹងបង្ហាញនាងយ៉ាងដូចម្តេចថានាងពិតជាពិសេសចំពោះអ្នក? គ្មានអ្វីគួរអោយចាប់អារម្មណ៍ចំពោះនារីម្នាក់ ជាងបុរសម្នាក់ដែលចាត់ទុកនាងជាព្រះនាងម្ចាស់នោះទេ។​ ខាងក្រោមនេះ ជាអារម្មណ៍ត្រូវការ​របស់មនុស្សស្រីទាំង​ 5 យ៉ាង ក៏ដូចជាវិធីសាស្រ្តដែលអាចជួយលោកអ្នក​ឱ្យងាយស្រួលក្នុងការយល់ចិត្តរបស់ដៃគូរ

១. ការយកចិត្តទុកដាក់​និង​បារម្ភចំពោះនាង

https://s5.kh1.co/__image/w=650,h=434,q=100/9d/9dc07445d42b267a94ddc668028f8fdea2bd0121.jpg
  • បង្ហាញឱ្យនាងដឹងថា អ្នកចូលរួមចំណែកក្នុងសកម្មភាពដែលនាងចូលចិត្ត។
  • ផ្ញើសារ និងទូរស័ព្ទទៅនាងជាប្រចាំ។
  • នេះបង្ហាញថា នាងតែងតែនៅក្នុងចិត្តរបស់អ្នក។
  • រំឭកនាងជារឿយៗ ឱ្យថែសុខភាព និងបង្ហាញថាអ្នកពិតជាបារម្ភពីនាង។​
  • ប្រាប់នាងឱ្យដឹង នូវកន្លែងដែលអ្នកត្រូវទៅ ឬពេលអ្នកទៅដល់ផ្ទះ។

២. ផ្តល់ភាពផ្អែមល្ហែមដល់នាងគ្រប់ពេល

https://s5.kh1.co/__image/w=650,h=434,q=100/b6/b6fbd3e37ff8edd08b8bc0b1bcc711cf28667c30.jpg
  • ប្រាប់នាងឱ្យដឹងពីអារម្មណ៍របស់អ្នក ដូចជា «បងនឹកអូន» ឬ «បងស្រលាញ់អូន«។
  • ចំណាយពេលជាមួយនាងឱ្យបានច្រើន ទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ដូចជាមើលកុន ហែលទឹក ញ៉ាំអាហារ។
  • លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាង ប្រសិនបើនាងកំពុងបាក់ទឹកចិត្ត ឬបរាជ័យចំពោះអ្វីមួយ។

៣. លួងនាង​ ពេលនាងខឹងឬអន់ចិត្ត

https://s5.kh1.co/__image/w=650,h=434,q=100/f1/f1a90a2115febc61773a62b971f4c297abe24a51.jpg
  • ការលួង​ឬថ្នាក់ថ្នម ពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី​ ដូច្នេះលោកអ្នក​អាចទិញជាអាហារដែលនាងចូលចិត្តញុំា ឬ របស់ដែលនាងចូលចិត្តមួយចំនួន ដូចជា ក្រែម ទឹកអប់........
  • ឬក៏ អាចប្រើពាក្យផ្អែមល្ហែម ឬច្រៀងអោយនាងសប្បាយចិត្ត

៤. ចាំថ្ងៃពិសេស

https://s5.kh1.co/__image/w=650,h=434,q=100/04/0476533c602a81013237086b2991818e1c105762.jpg
  • ដូចជា ថ្ងៃខូបកំណើត​របស់នាង​ ថ្ងៃអនុស្សាវរីយ ឬថ្ងៃ Christmas Valentine's day ជាដើម ដោយលោកអ្នកអាច​ធ្វើ អោយនាង Surprise ឬ ជូនកាដូទៅនាង

៥. គិត​គូរ​​គម្រោង​អនាគត​ជា​មួយ​នាង

https://s5.kh1.co/__image/w=650,h=434,q=100/72/72dd26d87504b027bd7e72e2df4581abc306f659.jpg
  • អ្នកត្រូវតែ​​រៀប​ចំ​ផែន​ការអនាគត​ជា​មួយ​នាង បង្កើត​គ្រួសារ​តូច​មួ​យ​មាន​នាងជា​ម្ដាយ​របស់​កូន​ៗ​និង​ប្តី​ដ៏​ល្អ ដោយ​សារ​តែ​នាង​និ​ង​កូន​ជា​កម្លាំង​លើក​ទឹក​ចិត្ត​យ៉ាង​សំខាន់​សម្រាប់​ជីវិត​ដែល​នៅ​សល់​របស់​អ្នក។
Panhara
ឈូក ទិត្យបញ្ញារ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T