Bayern Munich និង PSG ដណ្ដើមគ្នាចាយលុយធំ ទិញយកកំពូលខ្សែប្រយុទ្ធម្នាក់របស់ Liverpool

//s5.kh1.co/48/48650cdaa1ce981655f672e420ff185129cb6db6.jpg
កីទ្បា

 ០១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ ក្លិបធំទាំងពីរនៅអឺរ៉ុប Bayern Munich និង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាបានប្រជែងគ្នាក្នុងការចំណាយលុយធំទិញយកខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah នៅដំណាច់រដូវកាល ២០១៩-២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Salah បានក្លាយជាខ្សែប្រយុទ្ធលំដាប់កំពូលមួយរូបក្រោយផ្លាស់ពី​ Roma មកចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧ ដោយអាចរកបាន ៨០គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនលើវាលស្មៅ ១២៣ប្រកួត។ សម្រាប់រដូវកាលថ្មីនេះ​ Salah រកបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន៥ដងហើយ ប៉ុន្តែក៏មានដំណឹងលេចឭអំពីភាពមិនច្បាស់លាស់នៃអនាគតរបស់គេនៅកីឡដ្ឋាន Anfield ផងដែរ។

ជាមួយគ្នានេះ ក្លិបយក្សអេស្ប៉ាញ​ Real Madrid ក៏បានដាក់ការចង់បានមកលើអតីតខ្សែប្រយុទ្ធរបស់ Chelsea រូបនេះដែរ។ បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ Bayern Munich និង PSG បាននឹងរៀបចំសំណើដើម្បីនាំយក Salah នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ ដោយជឿថា Liverpool អាចនឹងលក់រូបគេក្នុងតម្លៃខ្លួន ២០០លានផោន។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

គួរបញ្ជាក់ផងដែរថា កុងត្រារវាង Liverpool និងខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Salah នៅមានសុពលភាពរហូតដល់ដំណាច់រដូវកាល ២០២២-២០២៣៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T