អង់គ្លេស៖ ជាទូទៅមនុស្សមួយចំនួនតែងមានអារម្មណ៍ពិបាកធ្វើការ បើមិនបានផឹកកាហ្វេ ឬតែមួយពែងនៅពេលព្រឹកទេនោះ។ ចំណែកសេះមួយក្បាលនេះវិញក៏ដូចគ្នាអីចឹងដែរ គឺមានទម្លាប់ដូចទៅនឹងមនុស្សតែម្តង ព្រោះវាត្រូវការផឹកតែក្ដៅអ៊ុនៗមួយពែងសិន ទើបវាព្រមក្រោកពីកន្លែងដេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេះមួយក្បាលនេះមានឈ្មោះថា Jake អាយុ២០ឆ្នាំ វាបានបម្រើការងារជាមួយប៉ូលិស អស់រយៈពេល ១៥ឆ្នាំមកហើយ។
លោកប៉ូលិសម្នាក់បាននិយាយថា៖
«វាតែងមានទម្លាប់ផឹកតែក្ដៅអ៊ុនៗជារៀងរាល់ព្រឹកមុននឹងក្រោកពីកន្លែងដេកទៅធ្វើការ។ តែមួយពែងរបស់វា ត្រូវលាយជាមួយទឹកដោះគោ ស្ករសពីរស្លាបព្រា និងលាយទឹកត្រជាក់មិនឲ្យក្ដៅខ្លាំងពេក។»
គេដឹងថា Jake ជាសេះមួយក្បាលក្នុងចំណោមសេះទាំង១២ក្បាលដែលត្រូវធ្វើការជាមួយក្រុមប៉ូលិស។ បើឃើញនរណាម្នាក់កាន់ពែង វានឹងស្ទុះទៅលិឍភ្លាម។
សេះមួយក្បាលនេះនឹងត្រូវចូលនិវត្តន៍ឆ្នាំក្រោយនេះហើយ បន្ទាប់ពីបម្រើការងារអស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖




