សេះប៉ូលិសមួយក្បាល មិនព្រមក្រោកពីកន្លែងដេក បើគ្មានតែក្ដៅអ៊ុនៗឲ្យវាផឹក (មានវីដេអូ)

//s5.kh1.co/b9/b90bdfd9209bb7fc58e5599a041be3e22ca147bb.jpg
សង្គម

 ០១-ធ្នូ-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

អង់គ្លេស៖ ជាទូទៅមនុស្សមួយចំនួនតែងមានអារម្មណ៍ពិបាកធ្វើការ បើមិនបានផឹកកាហ្វេ ឬតែមួយពែងនៅពេលព្រឹកទេនោះ។ ចំណែកសេះមួយក្បាលនេះវិញក៏ដូចគ្នាអីចឹងដែរ គឺមានទម្លាប់ដូចទៅនឹងមនុស្សតែម្តង ព្រោះវាត្រូវការផឹកតែក្ដៅអ៊ុនៗមួយពែងសិន ទើបវាព្រមក្រោកពីកន្លែងដេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេះមួយក្បាលនេះមានឈ្មោះថា Jake អាយុ២០ឆ្នាំ វាបានបម្រើការងារជាមួយប៉ូលិស អស់រយៈពេល ១៥ឆ្នាំមកហើយ។

លោកប៉ូលិសម្នាក់បាននិយាយថា៖

«វាតែងមានទម្លាប់ផឹកតែក្ដៅអ៊ុនៗជារៀងរាល់ព្រឹកមុននឹងក្រោកពីកន្លែងដេកទៅធ្វើការ។ តែមួយពែងរបស់វា ត្រូវលាយជាមួយទឹកដោះគោ ស្ករសពីរស្លាបព្រា និងលាយទឹកត្រជាក់មិនឲ្យក្ដៅខ្លាំងពេក។»

គេដឹងថា Jake ជាសេះមួយក្បាលក្នុងចំណោមសេះទាំង១២ក្បាលដែលត្រូវធ្វើការជាមួយក្រុមប៉ូលិស។ បើឃើញនរណាម្នាក់កាន់ពែង វានឹងស្ទុះទៅលិឍភ្លាម។

សេះមួយក្បាលនេះនឹងត្រូវចូលនិវត្តន៍ឆ្នាំក្រោយនេះហើយ បន្ទាប់ពីបម្រើការងារអស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សេះកំពុងផឹកតែ
សេះកំពុងផឹកតែ
សេះកំពុងផឹកតែ
សេះកំពុងផឹកតែ
សេះកំពុងផឹកតែ
សេះកំពុងផឹកតែ
Jake កំពុងបម្រើការងារ
Jake កំពុងបម្រើការងារ
Jake នៅក្នុងជំរករបស់វា
Jake នៅក្នុងជំរករបស់វា
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T