ផលវិបាកពីការទទួលទានទឹកដូងមិនបានត្រឹមត្រូវ

//s5.kh1.co/27/273af929efce97a63be681fa96665bd7ee65ebbc.jpg
នារី

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ទឹកដូងជាប្រភេទអាហារដែលផ្តល់ផលប្រយោជន៍សម្រាប់រាង្គកាយរបស់មនុស្ស ប៉ុន្តែប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវនោះវាក៏បែរជាផ្តល់នូវផលវិបាកធំៗមួយចំនួនមកកាន់អ្នកវិញដូចគ្នា ។ ចង់ដឹងថាតើផលវិបាកទាំងនោះមានអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាផលវិបាកនៅពេលដែលអ្នកទទួលទានទឹកដូងមិនបានត្រឹមត្រូវ:

ដើមដូង
ដើមដូង

1: ឲ្យទារកផឹកទឹកដូង

សម្រាប់ទារកអាយុក្រោម ៦ ខែមិនគួរឲ្យផឹកឡើយ ព្រោះប្រព័ន្ធរំលាយអាហាររបស់គេមិនទាន់បន្ស៊ាំ។

ទឹកដូង
ទឹកដូង

2: ផឹកទឹកដូងជាប្រចាំ

ក្នុងមួយថ្ងៃមិនគួរផឹកលើសពីមួយផ្លែឡើយ ជាពិសេសសម្រាប់អ្នកមិនចង់ឡើងគីឡូ ព្រោះថាដូងពីរផ្លែស្មើនឹង១៤០ កាឡូរី ។

ទឹកដូង
ទឹកដូង

3: ផឹកទឹកដូងបន្ទាប់ពីធ្វើការក្រោមកម្ដៅថ្ងៃយូរម៉ោង

សម្រាប់អ្នកដែលទើបបញ្ចប់ការងារក្រោមកម្ដៅថ្ងៃយូរម៉ោង អ្នកមិនគួរផឹកទឹកដូងឡើយព្រោះវាអាចបណ្ដាលឲ្យខ្យល់គរបាន ហើយពេលខ្លះទៀតអាចធ្វើឲ្យអ្នកផឹកគ្រុនញាក់ គ្រុនក្ដៅខ្លាំង និងហើមពោះទៀតផង ។

ទឹកដូង
ទឹកដូង

4: ផឹកទឹកដូងនៅពេលល្ងាច

ផឹកទឹកដូងនៅពេលល្ងាចអាចធ្វើឲ្យរាងកាយចុះខ្សោយងាយនឹងប្រឈមជំងឺផ្ដាសាយ ពិសេសបើអ្នកផឹកដោយដាក់ទឹកកក ដែលជាហេតុធ្វើឲ្យអ្នកទទួលទានប្រឈមនឹងកើតជំងឺផ្លូវដង្ហើមបាន ។

ទឹកដូង
ទឹកដូង

ប្រភព: Wiki

Leang Rottnak
លាង រតនៈ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T