ប្រធានផ្នែកកីឡាររបស់ក្លិប Dortmund លោក Michael Zorc បានបញ្ជាក់ពីគម្រោងរបស់លោកចំពោះកីឡាករ Jadon Sancho ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខថា…

//s5.kh1.co/0f/0f02226e44c5c553de791911d35c7fc4b4c272e1.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ប្រធានផ្នែកកីឡាររបស់ក្លិប Borussia Dortmund លោក Michael Zorc បានបញ្ជាក់ថាលោកមិនមានគម្រោងក្នុងការលក់កីឡាករ Jadon Sancho នៅខែមករាខាងមុខនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្ដាហ៍មុនមានរបាយការណ៍ជាច្រើនបានបញ្ជាក់ថាកីឡាករ Jadon Sancho ហាក់មិនសប្បាយចិត្តជាមួយនឹងក្លិប Dortmund បន្ទាប់ពីរូបគេត្រូវបានប្ដួរចេញត្រឹមនាទីទី៣០ ក្នុងការប្រកួតទល់នឹងក្រុម Bayern Munich ។ មិនត្រឹមតែប៉ុណ្ណោះរូបគេ ក៏ត្រូវបានដាក់ឲ្យនៅជាកីឡាករបម្រុងក្នុងការប្រកួតចាញ់ក្រុម Barcelona ៣-១ ក្នុងក្របខណ្ឌ Champions League កាលពីថ្ងៃពុធកន្លងទៅនេះផងដែរ ។​

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

តាមរយៈរបាយការណ៍បានឲ្យដឹងថា មូលហេតុដែល Sancho មិនបានជាប់ជម្រើស១១នាក់ដំបូងគឺដោយសារតែខ្សែបម្រើស្លាបវ័យ១៩ឆ្នាំរូបនេះ ចូលរួមការប្រជុំក្រុមមុនការប្រកួតយឺត។

ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Barcelona មានព័ត៌មានចចាមអារ៉ាមជាច្រើនចុះផ្សាយថាកីឡាករ Jadon Sancho នឹងចាកចេញពីក្លិប Dortmund ទៅចូលរួមជាមួយនឹងក្លិបធំៗផ្សេងទៀតនៅអឺរ៉ុបនាខែមករាខាងមុខ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ឆ្លើយតបទៅនឹងព័ត៌មានខាងលើនេះ លោក Michael Zorc  បានថ្លែងក្នុងសន្និសិទកាសែតថា៖

"ពួកយើងបានធ្វើការពិភាក្សាគ្នាច្បាស់លាស់ជុំវិញរឿងផ្ទៃក្នុង ក្នុងក្រុមជាមួយគាត់ផ្ទាល់។ រឿងនេះបានបញ្ចប់ហើយ ដោយពួកយើងកំពុងសម្លឹងទៅមុខជាមួយគ្នា ហើយ Jadon ជាផ្នែកមួយសំខាន់ក្នុងក្រុមរបស់យើង។"

លោក Michael Zorc 
លោក Michael Zorc 

លោក Michael Zorc  បានបន្តទៀតថា៖

"ខ្ញុំគិតថា Jadon ធ្វើបានល្អពេលដែលគាត់ប្ដូរចូលលេងទល់នឹងក្រុម Barca។ រឿងនេះមិនបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះទេ ព្រោះយើងមិនមានគម្រោងលក់គាត់នារដូវរងាខាងមុខ ហើយពួកយើងក៏បាននិយាយគ្នាផ្ទាល់ជាមួយគាត់និងភ្នាក់ងាររបស់គាត់ផងដែរ៕"

ប្រភព៖ strettynews

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T