Jose Mourinho : "មានតែពីររូបនេះទេដែលអាចឈរជើងនៅដឹកនាំក្រុមបានរហូតដល់ ២០ឆ្នាំ" (មាន វីដេអូ)

//s5.kh1.co/0f/0f3bd9bf18fb74bcfc6b12c631a5577815d9e6ca.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកចាត់ការថ្មីរបស់ក្លឹប Tottenham Hotspur លោក Jose Mourinho បានរៀបរាប់ថា អ្នកដែលអាចនៅឈរជើងដឹកនាំក្រុមបានយូររហូតដល់ទៅ ២០ ឆ្នាំគឺមានតែ Sir Alex Ferguson និងលោក Arsene Wenger ប៉ុណ្ណោះ ។ លោកក៏បានបន្តទៀតថាការឈរជើងនៅដឹកនាំក្លឹបតែមួយបាន ២០ ឆ្នាំគឺជារឿងដែលពិបាកទៅរួចណាស់សម្រាប់សម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន ដូច្នេះការងារជាអ្នកចាត់ការរបស់ពួកយើងគឺត្រូវធ្វើឲ្យបានល្អ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក  Sir Alex Ferguson
លោក  Sir Alex Ferguson
លោក  Arsene Wenger
លោក  Arsene Wenger

ហើយថ្មីៗនេះដែរអ្នកដែលត្រូវបានក្លឹបបញ្ចប់ពីមុខតំណែងការងារជាអ្នកចាត់ការមានដូចជា លោក Unai Emery លោក Mauricio Pochettino និងលោក Niko Kovac (អតីតអ្នកចាត់ការក្លឹប Bayern Munich) ។

ហើយលោកក៏បានបង្ហើបពីរយៈពេលដែលអាចឈរជើងដឹកនាំនៅក្លឹបថ្មីរបស់លោកនេះផងដែរថា “ ការងាររបស់លោកនៅមិនយូរទេ ដោយលោកថា អាចធ្វើការងារនេះបានអាចក្រោម ១០ឆ្នាំ ” ៕

តោះមកមើលការដឹកនាំការប្រកួតចុងក្រោយរបស់គាត់

Latest Spurs vs Olympiacos

ប្រភព: BBC 

Leang Rottnak
លាង រតនៈ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T